
ក្រុងប៉ោយប៉ែត៖ សប្បុរសជនបន្ដនាំយកអំណោយជាសម្ភារៈ គ្រឿឧបភោគ បរិភោគនិងថវិកា មកជូន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត ដើម្បីដឹកទៅចែកវីរៈកងទ័ពជួរមុខនិងជនភៀសសឹក ។
ជាកស្ដែង សប្បុរសជនបាននាំយកថវិកា អង្ករ និង គ្រឿងឧបភោគ បរិភោគ ជូនមូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។
ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងជារៀងរាល់ថ្ងៃ ក្រោមវត្តមាន លោក ឆុន វីរៈ អនុប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងសាខាប៉ោយប៉ែត និង ជាគ្រូចាប់សរសៃនៅក្រុងប៉ោយប៉ែតនេះផងដែរ , លោក សយ សុខុន អនុប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត រួមទាំងសមាជិកសមាជិកានៃមូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត។

ស្ថិតក្នុងឱកាសនោះដែរ លោក ឆុន វីរៈ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ កម្មករកសិករ អាជីវករ និងមន្ត្រីរាជការ ដែលជាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម ថវិកា អង្ករ និង គ្រឿងឧបភោគ បរិភោគ ជូនមកជូនមូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ។
លោក ឆុន វីរៈ បានមានប្រសាសន៍បន្ថែមថា៖ នៅពេលប្រទេសជាតិមានសង្គ្រាមជាមួយចោរឈ្លានពានសៀម បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានសាមគ្គីគ្នាល្អណាស់ ដោយបានជួយឧបត្ថម ជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ជាក់ស្តែងនៅពេលនេះ សប្បុរសជនទាំងអស់ បានឧបត្ថមនាំយកអំណោយ ជាអង្ករ និងគ្រឿងឧបភោគបរិភោគដូចជា៖,ថវិកា អង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ប៊ីចេង ពងទា ទឹកសុទ្ធ និងបារី ជាដើម។

លោកថា៖ ទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ចំណែកលោក សយ សុខុន ឯណេះវិញ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានយកអំណោយជាថវិកាគ្រឿងឧបភោគបរិភោគដើម្បីយកមកចែកជូនឲ្យវីរៈជនកងទ័ពជួរមុខនិងជនដែលកំពុងភៀសសឹក ដែលកំពុងជ្រកកោននៅ ទីកន្លែងមានសុវត្ថិភាព។

លោក សយ សុខុន បានសង្កត់ធ្ងន់ថា៖ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
លោក សយ សុខុន បានបន្ថែមថា៖ អំណោយដែលទទួលបានពីសប្បុរសជន ក្រុមការងារបានយកបានដឹកយកទៅចែកជូន វីរកងទ័ពជួរមុខនិងជនភៀសសឹកជារៀងរាល់ថ្ងៃផងដែរ៕

































