
(ភ្នំពេញ)៖ លោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ នាំយកថវិកាចំនួន ៨,៤៧០ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់វីរកងទ័ព និងជនភៀសសឹក ប្រគល់ជូនតាមរយៈលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈកម្មាការកណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
ពិធីនេះអមដំណើរដោយលោក សុខ សុគន្ធា ប្រធានក្រុមការងាររដ្ឋខូឡូរ៉ាដូ, លោកបណ្ឌិត មិក សាផាណារេត ប្រធានក្រុមការងាររដ្ឋយូថា, លោកស្រី វីរក្ស វិជ្ជនី និងលោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា៕



































