
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានសមាគម សម្ព័ន្ធយុវជនដើម្បីសន្តិភាព ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦
នាពេលខាងមុខនេះ ខ្ញុំបាទ បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម សម្ព័ន្ធយុវជនដើម្បីសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមទាំងអស់ សូមគោរពជូនពរ បវរមហាប្រសើរជូនចំពោះ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានសមាគម សម្ព័ន្ធយុវជនដើម្បី សន្តិភាព និង លោកជំទាវព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីចូល រួមដឹកនាំ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន និង សំបូររុងរឿងជារៀងរហូត។
ឆ្លៀតក្នុងឱកាសដ៏មហាវិសេសថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តម បណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី
ខ្ញុំបាទ ឌីម សុខុន និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគម សម្ព័ន្ធយុវជន ដើម្បីសន្តិភាពទាំងអស់។


































