អាងថាខ្លួនមានលុយ ដាក់គ្រឿងចក្រជាច្រើនគ្រឿងចូល មកឈូសឆាយកាយព្រំដី ដោយមិនសុំច្បាប់អាជ្ញាធរមូលដ្ឋានសូម្បីតែពាក្យមួយម៉ាត់ក៏គ្មានដែរ

ខេត្តកំពង់ធំ៖ លោកអ្នកមានលុយម្នាក់
មានទំហំដីធំច្រើនហិចតាបានដាក់គ្រឿងចាក់ជាច្រើនគ្រឿងចូលមកឈូសឆាយកាយព្រំដោយគ្មានច្បាប់អនុញ្ញាត។

ហេតុការណ៍នេះបានកើតឡើងនៅ ភូមិ កំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ស្ថិតត្រង់ចំណុច គោងាប់ ជាប់ព្រំប្រទល់ ស្រុកស្ទោង និង ប្រាសាទបល្ល័ង្គ ។

បើកតាមការលើកឡើងរបស់ អ្នកស្រុក ប្រាសាទបល្ល័ង បានឲ្យដឹងថា៖ ទង្វើបែបនេះមានលក្ខណៈជា ការប្រមាថ មើលងាយ និងរំលោភសិទ្ធិអំណាចរបស់អាជ្ញាធរមូលដ្ឋាន ទាំងផ្នែក ច្បាប់ សីលធម៌ និង វិន័យ សង្គម។

ដូចគ្នានេះដែរ លោក សុទ្ធី យ៉ាដែត (ឈ្មោះឲ្យហៅ) បានឱ្យដឹងថា៖ ការដាក់គ្រឿងចក្រ ឈូសឆាយ កាយព្រំដី ឬកែប្រែសភាពដីធ្លី ត្រូវមានការសុំច្បាប់អនុញ្ញាតជាមុន ពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។
បើធ្វើដោយខ្លួនឯងដោយមិនជូនដំណឹង ឬមិនសុំអនុញ្ញាត គឺ៖
រំលោភច្បាប់គ្រប់គ្រងដីធ្លី
រំលោភអំណាច និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន។

លោក យ៉ាដែត បានបន្តទៀតថា៖ ការធ្វើបែបនេះ អាចប្រឈមនឹងទណ្ឌកម្ម (ផ្អាកការងារ ពិន័យ ឬ ទោសតាមច្បាប់)

ការអាងថា “ខ្លួនមានលុយ” ហើយធ្វើអ្វីក៏បានជាទង្វើអសីលធម៌ បង្ហាញពី៖
មើលងាយច្បាប់មើលងាយអាជ្ញាធរ
បង្កគំរូអាក្រក់ក្នុងសង្គមបំផ្លាញទំនុកចិត្តរវាងប្រជាពលរដ្ឋ និង រដ្ឋ។

លោកយ៉ាដែត សង្កត់ធ្ងន់ថា៖ ទង្វើរបស់អ្នកមានលុយខាងលើ អាចចាត់ទុកថា៖ មិនគោរពប្រព័ន្ធគ្រប់គ្រងមូលដ្ឋាន បង្ហាញចេតនាចង់លើសអំណាច ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈ។

ដូចគ្នានេះដែរអ្នកមីង ផាន់កន ដែលជាអ្នករស់នៅក្នុង ខេត្ត កំពង់ធំ បានចាត់ទុក ទង្វើរបស់អ្នកមានលុយខាងលើ ជាការប្រមាថ មើលងាយ និង រំលោភអំណាចអាជ្ញាធរមូលដ្ឋានបានយ៉ាងច្បាស់ មិនមែនជាបញ្ហា “មានលុយឬគ្មានលុយ” ទេ ប៉ុន្តែជាបញ្ហា មិនគោរព ច្បាប់ និង គោរពរដ្ឋ។
អ្នកមីងដដែលបានបន្តថា លោកអ្នកមានលុយមានដី ហើយដាក់គ្រឿងចក្រ ជាច្រើនគ្រឿងចូលមកឈូសឆាយកាយព្រំដី ត្រូវជម្រាបប្រាប់អាជ្ញាធរមូលដ្ឋានឱ្យលោកបានដឹងផង។ ចៀសវាងកុំឲ្យដីរបស់លោកនឹងព្រំដីអ្នកជិតខាងមានទំនាស់គ្នាទៅថ្ងៃក្រោយ ដើម្បីកុំឲ្យអាជ្ញាធរឈឺក្បាលដោយសារតែដោះស្រាយនិងសម្របសម្រួល ដីរបស់លោកអ្នកមានលុយ ឈូសឆាយបំពានព្រំដី អ្នកជិតខាង។

ដូចគ្នានេះដែរចំណែក លោក អៀង វណ្ណះមេឃុំ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំបានមានប្រសាសន៍ឲ្យដឹងថា៖(បញ្ចូលសម្លេង)៕