
នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ
លោក ឆុន វិរៈ ទីប្រឹក្សា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានដឹកនាំសមាជិក និងសមាជិកា នាំយកសម្ភារៈឧបត្ថម្ភ មកប្រគល់ជូន វីរ កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ចំនួន ៣ គោលដៅ រួមមាន តំបន់ព្រៃចាន់ តំបន់បឹងត្រកួន និងតំបន់ភ្នំឆ័ត្រ។
សម្ភារៈដែលបានយកទៅឧបត្ថម្ភ រួមមាន អង្ករ ទឹកបរិសុទ្ធ និងសាច់ជ្រូក ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាពជាតិ។

ក្នុងឱកាសនោះ លោក ឆុន វិរៈ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម បណ្ឌិត សុខ ភក្ដី ប្រធានសមាគម និង ឌីម សុខុន អគ្គលេខាធិការសមាគម ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុង ភៀស សឹក និង កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ ។
សកម្មភាពនេះ បង្ហាញពីការចូលរួមចំណែករបស់សមាគម ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ វីរកងទ័ពជួរមុខ ព្រមទាំងជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់យុវជនចំពោះកងកម្លាំងការពារជាតិ ដែលកំពុងបំពេញភារកិច្ចដ៏សំខាន់ ក្នុងការថែរក្សាសន្តិភាព និង សុវត្ថិភាពជាតិ៕
គួរបញ្ជាក់ផងដែរថា៖សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ផ្តល់ឱកាស ដល់សិស្សនិស្សិត មានបំណងទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុន សូមទំនាក់ទំនងមកទូរស័ព្ទ៖ 0319253333/ 088 6670222/ 0965139739។ សូមអរគុណ




































