កម្លាំងនគរបាលបើកប្រតិបត្តិការបំបែក សំណុំរឿង តាមបង្ក្រាបជនសង្ស័យ៤នាក់ មានចិនម្នាក់ និងវៀតណាមម្នាក់ ដែលជាឃាតកម្មបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាន បញ្ជាក់ប្រាប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះថា ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបានហើយ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ខ្មែរ២នាក់ និងវៀតណាមម្នាក់។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនឡើងដល់១០,៩៨០លានដុល្លារ សម្រេចមុនផែនការឆ្នាំ ២០២៣ ដែលកំណត់ដោយមេដឹកនាំប្រទេសទាំងពីរ
(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានដល់ទឹកប្រាក់១០,៩៨០លាន ដុល្លារហើយ នៅរយៈពេល១០ ខែឆ្នាំ២០២១នេះ។ នេះបើតាមការប្រកាសព័ត៌មាន
របស់ស្ថាន ទូតចិននៅកម្ពុជា តាមរយៈ Facebook ផ្លូវការនៅថ្ងៃទី១៩
ខែធ្នូនេះ។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន
ឈានដល់កម្រិត១ម៉ឺនលានដុល្លារនេះ គឺសម្រេចមុនផែនការ ដែលមេ ដឹកនាំនៃប្រទេសទាំង២
បានប្តេជ្ញាជំរុញរួមគ្នាឲ្យសម្រេចនៅក្នុងឆ្នាំ២០២៣។...
ចិនបន្តប្រកាសប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់របស់អាមេរិក មកលើកម្ពុជា
(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីថា
រដ្ឋាភិ បាលចិន បន្តប្រឆាំងដាច់ខាតចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិក
មកលើប្រទេសកម្ពុជា ដើម្បីវាយប្រហារចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។
ប្រតិកម្មរបស់ចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌ កម្មរបស់ខ្លួនមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយ...
សម្តេចតេជោ ហ៊ុន សែន អោយដឹងថា ការដាក់បេក្ខភាពនាយករដ្ឋមន្រ្តីនឹងធ្វើក្រោយឆ្នាំ២០២៨ ខណៈលោក ហ៊ុន ម៉ាណែត និងបេក្ខជន៣នាក់ទៀត ត្រូវបានបម្រុងទុក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហើបអំពី ការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុង នោះមាន ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ។ ទោះជាយ៉ាងនេះក្តី...
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ច ព្រមព្រៀងអាសិប ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់ តែប្រសើរ
(ភ្នំពេញ)៖ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និង ផ្លូវក្នុងក្រុងព្រៃវែងតភ្ជាប់ ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូ ម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ កម្ពុជា បានថ្លែងថា...
កម្ពុជា-ចិន អនុស្សរណៈយោគយល់គ្នា ជំរុញការធ្វើពាណិជ្ជកម្មរយៈពេលវែង
(ភ្នំពេញ)៖ តាមសេក្តីប្រកាសព័ត៌មាន របស់ ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព របស់សាធា រណរដ្ឋប្រជាមានិតចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច...
ម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន តាមប្រព័ន្ធវីដេអូពីចម្ងាយ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
ក្រុមអ្នកវិនិយោគចិន កំពុងសិក្សាឱកាសវិនិយោគលើការកែច្នៃត្រី ក្នុងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ ក្រុមអ្នកវិនិយោគចិន បាននឹងកំពុងសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម តាម
រយៈការបង្កើតរោងចក្រកែច្នៃត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយ
បញ្ហា តម្លៃ និងការកក់ស្ទះត្រីនៅក្នុងស្រះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម កៅ ថាច
ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
នាថ្ងៃទី១៤...
ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជួបពិភាក្សាការងារទ្វេភាគី តាមប្រព័ន្ធវីដេអូ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការប្រឆាំងការរាតត្បាតជំងឺកូវីដ១៩
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១២
ខែតុលា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន
តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា។
កិច្ចពិភាក្សាការងារទ្វេភាគី
នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ...
ទូតចិននៅកម្ពុជាលោកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ១,២៥០លានដូស ត្រូវបញ្ជូនទៅកាន់ ពិភពលោក ដើម្បីសង្គ្រោះជីវិតមនុស្ស
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសចិន ចំនួន ១,២៥០លានដូស
ត្រូវបានផ្តល់ទៅកាន់សកលលោក ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍
ដើម្បីជួយកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩។
ក្នុងសុន្ទរកថាអបអរខួបអនុស្សាវរីយ៍លើកទី៧២
នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២១នេះ...


































