
បន្ទាប់ពីផុតឱសានវាទសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះវិហារ ដល់អាជីវករផ្សារកំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ សហការជាមួយកម្លាំងអាវុធហត្ថ ប្រជាការពារ បានចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សូមរម្លឹកផងដែរថា កន្លងមករដ្ឋបាលក្រុងព្រះវិហារ បានជូនដំណឹង ឬណែនាំដល់អាជីវករផ្សារជាបន្តបន្ទាប់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរក្រុង រៀបចំសណ្ដាប់ធ្លាប់តាមដងផ្លូវជាច្រើនលើកច្រើនសាររួចមកហើយ មិនឲ្យមានការលក់ដូរតាមចំណីថ្នល់ ។
ក្នុងនោះដែរលោកអភិបាលក្រុង សូមផ្ដាំផ្ញើដល់អាជីវករផ្សារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការរៀបចំសណ្ដាប់ធ្លាប់ទាំងអស់គ្នា ដើម្បីសោភណភាពក្រុងព្រះវិហារ មានភាពល្អប្រសើរ។ សួនពិសិត




































