
ថ្ងៃទី 16 ខែ មីនា ឆ្នាំ 2026 លោកប្រធានចាន់ពិសិដ្ឋ និងលោកស្រីអនុប្រធានអែលទីរៀមនិងក្រុមការងារបាននាំយកអំណោយចែកជូនបងប្អូនចំនួន 20 ឃីត ស្ថិតនៅក្នុងភូមិថ្មលាតសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ទីតាំងផ្ទះលេខ299ផ្លូវ44សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព លោកចាន់ពិសិដ្ឋបានដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង
នាឱកាសនោះលោក ចាន់ ពិសិដ្ធ ប្រធានសមាគម សហព័ន្ធ យុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និងលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុករបស់ប្រជាពលរដ្ឋ៕





































