បុគ្គលិកនៃគេហទំព័រសារព័ត៌មាន នី ណា ញូស៍ ផ្ញើសារលិខិតជូនពរជ័យសិរីសួស្តីដល់ថ្នាក់ដឹកនាំគេហទំព័រ នី ណា ញូស៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ៖ ក្នុងបរិយាកាសដ៏រីករាយនៃការត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃគេហទំព័រសារព័ត៌មាន នី ណា ញូស៍ (Nina News) បានរួមចិត្តរួមថ្លើមគ្នាផ្ញើសារលិខិតអបអរសាទរ និងជូនពរជ័យយ៉ាងស្មោះសរ ជូនចំពោះ លោក រ៉ី នោរឿ នាយកគេហទំព័រ នី ណា ញូស៍ ព្រមទាំងភរិយា និងបុត្រា បុត្រីទាំងអស់។
នៅក្នុងសារលិខិតជូនពរដ៏មានអត្ថន័យនេះ ក្រុមការងារនៃគេហទំព័រសារព័ត៌មានបានសម្តែងនូវសេចក្តីគោរព និងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកនាយក ក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយវិជ្ជាជីវៈ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះលោកនាយក និងគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា ដើម្បីបន្តដឹកនាំស្ថាប័នសារព័ត៌មានឲ្យកាន់តែជោគជ័យបន្ថែមទៀត។

ទន្ទឹមនឹងនេះ បុគ្គលិកទាំងអស់ក៏បានបួងសួងសូមឲ្យលោកនាយក និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់បុគ្គលិកគ្រប់រូប ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចការសង្គម និងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន។
ការផ្ញើសារជូនពរនេះ មិនត្រឹមតែជាការបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់ស្ថាប័ន នី ណា ញូស៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ក្នុងការផ្តល់តម្លៃដល់ថ្នាក់ដឹកនាំ និងការចែករំលែកសេចក្តីសុខក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏ធំធេងនេះផងដែរ។
គួរបញ្ជាក់ផងដែរថា គេហទំព័រសារព័ត៌មាន នី ណា ញូស៍ ក្រោមការដឹកនាំរបស់ លោក រ៉ី នោរឿគឺជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងមានតុល្យភាព ជូនដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស៕