ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៦បងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរបានផ្ញើអំណោយជូនកងទ័ព

ព្រះវិហារ÷នៅក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែលនៅតែចិញ្ចឹមចិត្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា  អំណោយគ្រប់ប្រភេទតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដូចជា៖  ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ព្រមទាំង ប៉ែល ចបកាប់ ការ៉ុងច្រកខ្សាច់ និងត្រសេះដើម្បីយកទៅផ្ញើជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ  អំណោយទាំងអស់ បានយកមកប្រគល់ជូនកងទ័ពជួរមុខ ឈរជើងនៅសមរភូមិភ្នំខ្មោចទិសទី១នៅរសៀលម៉ោង៣.៣០នាទីនេះហើយពួកខ្ញុំបាទទាំងអស់គ្នាសូមថ្លែងអំណអគុណដល់ម្ចាស់ជំនួយសូមអោយរកស៊ីទទួលទានមានបានដាក់ចុះដុះឡើងនិងឈ្នោះអស់ម៉ាសត្រូវ។

អត្ថបទនេះដោយ÷សួនពិសិត|