
កោះកុង÷ ករណីឃាតកម្មដែលមិនធ្លាប់មានគួរឲ្យរន្ធត់ ឪពុកត្រូវបានជនដៃដល់ចាក់សម្លាប់ភ្លាមៗនៅក្នុងផ្ទះ ចំណែកកូនប្រុសត្រូវបានជនដៃដល់ចាក់ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ករណីនេះបានបង្កឱ្យផ្អើលឆោឡោមដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង ២២:៣០ នាទី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ជំនាញយុត្តិធម៍ នឹងកម្លាំងអន្តរាគមន៍ក្រុង ដឹកនាំបញ្ជារដោយលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរៈភូមិន្ទ បានឃាត់ខ្លួនជនសង្សយ័ក្រោយធ្វើសកម្ម ភាពជិត១ម៉ោង ដោយជនសង្ស័យរត់លាក់ខ្លួនពួនក្រោមស្ពាន។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ ឈ្មោះ សឿន ណាត ភេទប្រុស កើតថ្ងៃទី១ ខែកុម្ភះ ឆ្នាំ១៩៩៧ សញ្ជាតិខ្មែរ ស្រុកកំណើតនៅខេត្តកំពុងចាម មុខរបកម្មករនេសាទ បច្ចុប្បន្នស្នាក់ផែទទួលផលនេសាទ(លើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-ប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន)
-មិនធ្លាប់ជាប់ពន្ធនាគារ

*ករណីឃាតកម្មនេះ ជនដៃដល់បានយកកូនកាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ និងកូនប្រុស ឈ្មោះចាន់ ដែន អាយុ១៣ឆ្នាំ(រងរបួសខ្លួន ៦ កន្លែង នឹងក្បាល២កន្លែង) វេលាម៉ោង២១:១៥នាទី នៅចំនុចក្នុងផ្ទះជនរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យ និងជនរងគ្រោះជាអ្នករាប់អានជិតស្និតនិងគ្នា ហើយជនសង្ស័យចេញចូលផ្ទះជនរងគ្រោះបានធម្មតា។
ដោយលែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១:០០ នាទី ជនសង្ស័យបានផឹកស្រាថ្នាំអស់ចំនួន២ដបនៅផែនេសាទ បន្ទាប់មកក៏ជិះម៉ូតូឌុបឡើងមកផ្ទះជនរងគ្រោះចាន់ សាន ដូចរាល់ដង ហើយក៏បានអង្គុយ លេងរហូតដល់ម៉ោងប្រហែល២១:០០ នាទី ជនសង្ស័យ និងជនរងគ្រោះបានទាស់ពាក្យសម្តីនិងគ្នា ទើបជនសង្ស័យយកកូនកាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកកូនប្រុស របស់ជនរងគ្រោះ ត្រូវបានជនដៃដល់ចាក់ជាច្រើនកាំបិទបណ្ដាលឱ្យរងរបួសធ្ងន់។

សូមបញ្ជាក់ថា ក្រោយពេលធ្វើសកម្ម ភាពរួច ជនសង្សយ័បានបោះកូនកាំបិទចោលចូលក្នុងទឹកព្រែក ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែឈាមស្រែស្បែកហៅត្រឹមរយៈពេល ១ម៉ោង ក្រោយពីធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ចាប់ដាក់ខ្នោះបានទាំងយប់បញ្ជូនចាត់ការតាមមតិវិធីច្បាប់៕ សេន ពិសិដ្ឋ

































