
នៅវេលាម៉ោង៩:៥០នាទីថ្ងៃទី១៣.០៥.២០២៦ដោយបានទទួលបទបញ្ជាពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ អ.ហ ខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ប៊ុង ហ៊ុយ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកទឹកឈូនិងកម្លាំងជំនាញមានការពាក់ព័ន្ធ បានចុះធ្វើការបង្រ្កាបឃ្លាំងស្តុកស្ករសខុសច្បាប់មួយកន្លែងស្ថិត នៅចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ដោយបានឆែកឆេររកឃើញ

១.ស្ករសចំនួន៥៤០បាវ មានទម្ងន់២៧តោន និងស្ករសចំនួន១១យោង ស្មើនឹង១១០បាវ មានទម្ងន់៥.៥តោន ដែលបាវនីមួយៗមានអក្សរថៃ(មិនទាន់ប្ដូរសំបកបាវ) ។
២.ស្ករសចំនួន៧២យោង ស្មើនិងចំនួន៧២០បាវ មានទម្ងន់៣៦តោន បានប្តូរសំបកបាវទៅជាបាវអក្សរវៀតណាមរួច
៣.រថយន្តចំនួន០២គ្រឿង (ម៉ាកហ៊ឺយ៉ន់ដាយចំនួន០១គ្រឿងពណ៍ស លាយខៀវ ពាក់ផ្លាកលេខកំពង់ចាម 3A.6964 កន្ទុយសណ្ដោង ពាក់ផ្លាកលេខ កំពង់ចាម 4A.0261 និងម៉ាកហ៊ឺយ៉នដាយចំនួន០១គ្រឿង ពណ៍បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 3A.3616 កន្ទុយសណ្ដោង ពាក់ផ្លាកលេខ ព្រះសីហនុ 4A.2056
៤.សំបកបាវអក្សរវៀតណាម មួយចំនួនធំ និងសម្ភារៈផ្សេងៗទៀតមួយចំនួន។

ក្រោយមកកម្លាំងយើងបានធ្វើការស្ដាប់ចម្លើយទៅលើ មេការ.កម្មករ និងអ្នកបើករថយន្ត ចំនួន៣២នាក់ ក្រោយពីស្ដាប់ចម្លើយរួចឃើញថាពួកគាត់ពុំមានការពាក់ព័ន្ធ ដោយបានការអនុញ្ញាតពីលោក ប៊ុង ហ៊ុយ ព្រះរាជអាជ្ញារង អយ្យការអមសាលាខេត្តកំពត បានអនុញ្ញាត ឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។
បច្ចុប្បន្ន ទីតាំងឃ្លាំងខាងលើត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ម ចំណែកអ្នកពាក់ព័ន្ធកម្លាំង យើងកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី។
កំពត ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦




































