
នៅព្រឹកថ្ងៃទី 5 ខែ មិថុនាឆ្នាំ 2026 ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានចុះមកពិនិត្យទីតាំងដីព្រៃស្ថានីយ៍ស្ដារឡើងវិញ ស្ថិតនៅចំណុចទួលបាំងត្មា ភូមិសាស្ត្រភូមិ លែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាដីរបស់ស្ត្រីម្នាក់ ឈ្មោះ សុខ ដែលបានស្រែកឡាំប៉ាចោទមកលើកងកម្លាំងសមត្ថកិច្ចថា ចាប់ត្រាក់ទ័ររបស់គាត់កំពុងតែបើកបរលើដងផ្លូវ។
បន្ទាប់ពីសមត្ថកិច្ច បានចុះទៅបង្ក្រាបត្រាក់ទ័រដែលធ្វើការឈូសឆាយដីព្រៃទាំងយប់ នៅចំណុចទីតាំងខាងលើ នៅយប់ថ្ងៃទី 1 ខែមិថុនាឆ្នាំ 2026 លោះព្រឹកថ្ងៃទី 2 កម្លាំងសមត្ថកិច្ចបានចុះទៅបង្ក្រាបដល់ទីតាំងជាក់ស្ដែង ក៏បាននាំយកត្រាក់ទ័រនោះ មកសង្កាត់រដ្ឋបាលព្រៃឈើទំរីង តែដល់ភូមិលែងស្ត្រីខាងលើក៏បានរារាំង ហើយនិងឡាយវីដេអូចោទប្រកាន់មកលើសមត្ថកិច្ចដែលធ្វើឲ្យមានការភាន់ច្រឡំទៅលើសមត្ថកិច្ចនិងអាជ្ញាធរថា ធ្វើបាបប្រជាពលរដ្ឋទៅវិញ។
ព័ត៌មានលម្អិតសូមតាមដានតាមរយៈ ទំព័រ
#ឦសានប៉ុស្ដិ៍
#រសមីឦសាន







































