
ខេត្តបន្ទាយមានជ័យ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារសមាគម (ស.ស.យ.ស) ប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ដោយបានពាំនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចុះទៅចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន១៣គ្រួសារ នៅភូមិគោកត្មាត ភូមិល្អក់ និង ភូមិប្រជាជន ឃុំកណ្តែក ស្រុកបាកាន ខេត្តសៀមរាប។
សកម្មភាពនេះមានការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពប្រចាំនៅខេត្តបន្ទាយមានជ័យ ជាច្រើនរូប ដេកដោយលោក ឆុន វីរៈ ប្រធានសាខាខេត្ត និង លោកស្រី , លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមន៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត សុខ ច័ន្ទភក្ដី ប្រធានសមាគមន៍ លោក ហោ តូ ទីប្រឹក្សាសាខានៃសមាគមន, លោក ទិត សមាជិក, លោក សុខ ថៃ ប្រធានគម្រោងសាខាសមាគម ,និង លោក សុធា សមាជិក ព្រមទាំងសមាជិក-សមាជិកាដទៃទៀត។

ក្នុងឱកាសនោះផងដែរ លោកមេភូមិ ក៏បានសម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាស ចុះចែកអំណោយនេះដែរ លោក ឆុន វីរ: ប្រធាបសាខាខេត្តនឹងបន្ត ចុះសួរសុខទុក្ខសមាជិកក្រុមការងារនៅមន្ទីរពេទ្យបន្ទាប់ពីបាន បញ្ចប់បេសកកម្មមនុស្សធម៌ក្នុងការចែកអំណោយជូនដល់ប្រជាពលរដ្ឋរួចរាល់។
លោក ឆុន វីរៈ មានប្រសាសន៍ឲ្យដឹងថា៖ ក្រុមការងារសមាគមមិនបានបំភ្លេចនូវគុណបំណាច់ និងសាមគ្គីភាពផ្ទៃក្នុងឡើយ។ ក្រុមការងារទាំងអស់បានធ្វើដំណើរឆ្ពោះទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ លោក ទឹម សារ៉ូ ជាសមាជិកក្រុមការងារម្នាក់ ដែលទើបតែបានទទួលការវះកាត់។

លោកបានមានបន្តទៀតថា៖ពួកយើងមិនបោះបង់គ្នាឡើយ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នេះជាការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ពីតំណាងក្រុមការងារ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងមិនមើលរំលងរាល់ការលះបង់របស់សមាជិកម្នាក់ៗ ដែលកន្លងមកតែងតែស្វះស្វែងធ្វើបុណ្យធ្វើទាន និងរួមចំណែកបំរើសង្គមជាតិជាមួយគ្នា។
លោក ឆុន វីរៈ សូមថ្លែងអំណរគុណដល់
ក្រុមការងារសមាគម និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភ និងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងមូលនិធិសមាគម។ ក្រុមការងារក៏បានបួងសួង និងជូនពរដល់សមាជិក-សមាជិកាទាំងអស់ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អមាំមួន ដើម្បីបន្តដំណើរការងារមនុស្សធម៌ជួយដល់សង្គមជាតិយើងតទៅមុខទៀត៕ដោយ នោរៀ





































