យោធាអាមេរិកសម្លាប់មនុស្ស ៣នាក់ទៀត ក្នុងការវាយប្រហារលើទូក នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត

(វ៉ាស៊ីនតោន)៖ យោធាអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារលើទូកមួយគ្រឿង នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់បុរស ៣នាក់ ហើយនេះជាការវាយប្រហារចុងក្រោយបំផុតមួយលើទូកសង្ស័យដឹកគ្រឿងញៀន ដែលក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថាជាការសម្លាប់មនុស្សខុសច្បាប់ ក្រៅប្រព័ន្ធតុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិក មនុស្សប្រុស៣នាក់ជាភេរវករគ្រឿងញៀនត្រូវបានសម្លាប់ក្នុងការប្រតិបត្តិការវាយប្រហាររបស់យោធាអាមេរិក ហើយគ្មានកងកម្លាំងអាមេរិកណាម្នាក់រងរបួសនោះទេ។

ការវាយប្រហាររបស់យោធាអាមេរិកទាំងនៅក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិកភាគខាងកើត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក បានសម្លាប់មនុស្សច្រើនជាង ២០០នាក់ ហើយ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថាការវាយប្រហាររបស់យោធាអាមេរិកមានគោលដៅលើទូករត់ពន្ធគ្រឿងញៀន។ ប៉ុន្តែក្រុមអ្នកជំនាញ និងអ្នកការពារសិទ្ធិមនុស្សទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅលើពិភពលោក បានចោទសួរពីភាពស្របច្បាប់នៃការវាយប្រហាររបស់យោធាអាមេរិក។

ក្នុងនោះអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានរិះគន់ការវាយប្រហាររបស់យោធាអាមេរិកថាជាការសម្លាប់មនុស្សដោយខុសច្បាប់ក្រៅប្រព័ន្ធតុលាការ៕