(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថាអ៊ុយក្រែននឹងដឹកនាំការវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន ខណៈទីក្រុងកៀវកំពុងពង្រីកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងគោលបំណងបង្ខំឱ្យទីក្រុងមូស្គូត្រឡប់ទៅរកតុចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាមួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានណែនាំឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាអ៊ុយក្រែនឱ្យបើកការវាយប្រហារ បង្ការទុកមុនប្រឆាំងនឹងរោងចក្រដែលរុស្ស៉ីប្រើប្រាស់ដើម្បីពង្រីក សង្រ្គាមរបស់ខ្លួន»។
កាលពីថ្ងៃពុធ ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានធ្វើឱ្យដាច់ចរន្តអគ្គិសនិក្នុងទីក្រុងធំជាងគេបំផុតមួយ នៅក្នុងតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៉ី ព្រមទាំងបានកំណត់គោលដៅលើរោងចក្រថាមពលនៅភាគកណ្ដាល និងភាគខាងត្បូងរុស្ស៉ី ខណៈវិបត្តិខ្វះខាតប្រេងឥន្ធនៈមានសភាពកាន់តែធ្ងន់ធ្ងរ ដ្បិតទីក្រុងកៀវបន្តវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងថាមពល៕
































