(ការ៉ាកាស)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងលើស ១៧០០នាក់ ហើយអាចនឹងបន្តកើនឡើងថែមទៀត ខណៈអង្គការសហប្រជាជាតិ (UN) បាននិយាយថាមួយចំនួនធំនៃអ្នកនៅរស់រានមានជីវិតកំពុងត្រូវការជំនួយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រតិបត្តិការជួយសង្រ្គោះបាន និងកំពុងបន្តធ្វើឡើងចាប់តាំងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧រ៉ិចទ័រចំនួន២លើក បានវាយប្រហារលើវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធសប្ដាហ៍មុន។ ប្រធានសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឱ្យដឹងកាលពីថ្ងៃចន្ទថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧១៩នាក់ និង៥០០០នាក់បានរងរបួស ខណៈរដ្ឋាភិបាលទីក្រុងការ៉ាកាសមិនទាន់និយាយអ្វីទេពីចំនួនអ្នកបាត់ខ្លួន។
គួរបញ្ជាក់ថា បើតាម UN អ្នកជួយសង្រ្គោះ ២២០០នាក់មកពីប្រទេសចំនួន២៧ ត្រូវបានបញ្ជូនទៅកាន់វ៉េណេស៊ុយអេឡាដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ហើយបើតាមតំណាង UN ក្នុងប្រទេសវ៉េណេស៊ុយអេឡា ហេដ្ឋារចនាសម្ព័ន្ធចំនួន ២៥០០បានរងផលប៉ះពាល់ ក្នុងនោះមួយចំនួនបានបាក់រលំទាំងស្រុង៕
































