(Reuters)៖ កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ជាមួយដ្រូន និងមីស៊ីល កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ២នាក់ស្លាប់ និង១៦នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Tymur Tkachenko ជាប្រធានរដ្ឋបាលយោធានៃរដ្ឋធានីបានឱ្យដឹងថាមនុស្ស២នាក់បានស្លាប់ និង១៦នាក់រងរបួសនៅក្នុងការវាយប្រហារដោយដ្រូន និងមីស៊ីលបាលិស្ទីគពីសំណាក់ រុស្ស៉ី។ តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ។ ចំណែក អភិបាលទីក្រុងកៀវ លោក Vitali Klitschko បានបង្ហោះសារលើបណ្ដាញទំនាក់ទំនង Telegram ថាផ្នែកខ្លះនៃ អគារអាផាតធឺមិនមួយបានបាក់រលំ។
ការវាយប្រហាររបស់រុស្ស៉ីកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបានព្រមានទុកមុនថារុស្ស៉ីអាចនឹងបើកការវាយប្រហារលើទីក្រុងកៀវ។ ការវាយប្រហាររបស់ រុស្ស៉ីក៏បានជំរុញឱ្យប៉ូឡូញជាប្រទេសជិតខាងអ៊ុយក្រែន ព្រមទាំងជាសមាជិក NATO និងសហភាពអឺរ៉ុបចល័តយន្ដហោះចម្បាំងជាវិធានការបង្ការការពារផងដែរ៕
































