នគរបាលចរាចរណ៍ ផាកពិន័យមធ្យោបាយសរុបចំនួន ៨៨១គ្រឿង នៅទូទាំងប្រទេសថ្ងៃទី០១ ខែកញ្ញា

ភ្នំពេញ ៖ នៅ ថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក មាន យានយន្ត ចំនួន ៨៨១ គ្រឿង ល្មើសច្បាប់ ស្មើនឹង ៨៨១ ករណី ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ នៅ ទូនៅទូទាំងប្រទេស ។ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរ ណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បាន បង្ហាញ ថា ក្នុង ចំណោម យានយន្ដ ទាំង ៨៨១ គ្រឿង នេះ មាន ម៉ូតូ ចំនួន ៧០៩ គ្រឿង ល្មើស ច្បាប់ ស្មើនឹង ៧០៩ ករណី និង រថយន្ដ ចំនួន ១៧២ គ្រឿង ល្មើសច្បាប់ ស្មើនឹង១៧២ ករណី ។ ក្នុងនោះអំពើល្មើសភាគច្រើន បើកបរ ម៉ូតូ អត់ មួក សុវត្ថិភាព ដោយឡែក សម្រាប់ អ្នក បើករថយន្ដ អំពើ ល្មើស រួម មាន មិន ពាកមិនពាក់ខ្សែក្រវ៉ាត ល្មើស ល្បឿន ។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០១ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕