ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំង ប្រទេស ថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឃើញ ថា ចំនួនអ្នកស្លាប់មានការថយចុះ គឺ មនុស្ស ចំនួន ២ នាក់ ( ស្រី ម្នាក់ ) បាន ស្លាប់ របួសធ្ងន់ ៥ នាក់ ( ស្រី ៣ នាក់ ) និង របួសស្រាល ៩ នាក់ ( ស្រី ២ នាក់ ) ។
យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ នៅ ថ្ងៃ ទី ០១ កញ្ញា នេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៦ នាក់ គឺ កើតឡើង ដោយសារ ប៉ះទង្គិច ចំនួន ៧ លើក ៕
































