ក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតស្រាវជ្រាវករណី សង្ស័យឃាតកម្ម រួចបង្វែរទៅគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាប

នារសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯក ឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវ ករណីបណ្តឹងប្រជាពលរដ្ឋមួយរូប រស់នៅខេត្តសៀមរាប គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់ លោកអធិការ និងនាយផ្នែកមួយរូប នៃអធិការដ្ឋាននគរបាលស្រុក ខេត្តសៀម រាបថា បានឃុបឃិតជាមួយជនសង្ស័យបង្វែងសំណុំ រឿងឃាតកម្ម ទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ ថែមទាំងបានកែឯកសារទីកន្លែងកើតហេតុ និងថ្ងៃខែឆ្នាំដែលជនរង គ្រោះស្លាប់ទៀតផង។ លទ្ធផលយ៉ាងណានោះ នៅមិនទាន់បានបង្ហាញនៅឡើយទេ៕  ប្រភព៖ អគ្គាធិការដ្ឋាន