ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី«ស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារ ព័ត៌មានស្តីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុង ពេលនៃការរីករាលជំងឺកូវីដ-១៩»។ សន្និសីទកាសែត នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៣ ខែកញ្ញា នាទីស្ដីការគណៈរដ្ឋមន្ត្រី មានវត្តមាន ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួង ទេសចរណ៍។