លោកត្រាំ ចាត់ទុកលោកអាបេជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យរបស់ជប៉ុន

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញ សង្គមធ្វីតធើថា លោកបានសន្ទនាជាមួយលោកស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន មុននឹងលោកត្រូវប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឲ្យអ្នកថ្មី។ លោក ត្រាំចាត់ទុក លោកអាបេ គឺជាមិត្តដ៏ល្អ និងទទួលស្គាល់ថា នាយករដ្ឋមន្ត្រីដ៏អស្ចារ្យក្នុងប្រវតិ្តសាស្ត្ររបស់ជប៉ុន ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយអាមេរិក។ សូមជម្រាបថា កាលពីសប្តាហ៏មុនលោកនាយករដ្ឋមន្ត្រី ជប៉ុនស៊ីនហ្សូ អាបេ បានប្រកាសលាលែងពីតំណែង ដោយ សារសុខភាពផ្ទាល់ខ្លួនរបស់លោក៕