(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសជម្រាបជូនអតិថិជនរបស់គម្រោងផ្ទះ និងដីឡូតិ៍ ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោង ផ្លូវជាតិលេខ ៦A ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤ ចំនួន ១,៣៩១ បណ្ណ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% ដូចមានឈ្មោះក្នុងបញ្ជីភ្ជាប់ជាមួយ។
សូមអតិថិជនពាក់ព័ន្ធ អញ្ជើញមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមកាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់ ដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ។ ទីតាំងស្ថិតនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ស្ថិតនៅផ្លូវលេខ ២០៩ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះពេលវេលា ចាប់ពីថ្ងៃទីពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ជារៀងរាល់ម៉ោងធ្វើការ។
សូមអតិថិជនពាក់ព័ន្ធអញ្ជើញមកទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ តាមកាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់ ដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ៕

































