
កំពង់ធំ នៅថ្ងៃទី 17 ខែកក្កដាឆ្នាំ 2026 នៅវេលាម៉ោង 9:57 នាទីព្រឹក នៅចំណុច វ័រសេកនៅ ក្នុងភូមិសាស្ត្រ ភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
មានជនខិលខូចមួយក្រុម បានលួចចូលទៅឈូសឆាយដីព្រៃ ដែលជាតំបន់ការពារ ទេសភាព ទំនាបខាងជើងបឹងទន្លេសាប ដែលមានទំហំដី ប្រមាណពី 20 ហិចតាទៅ 3 ០ហិចតាជាដីព្រៃ
តាមប្រភពពីប្រជាពលរដ្ឋនៅទីនោះបានអះអាងថា ដីអភិរក្សសត្វខ្សឹប សូម្បីតែនៅក្នុងភូមិផ្ទះប្រជាពលរដ្ឋទីនោះក៏ដូចជាវត្តអារាមក៏មិនទាន់មានប្លង់រឹងឬក៏ប្លង់ទន់ច្បាស់លាស់នៅឡើយទេ។
ចំណែកលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំគាត់បានអះអាងថាជាតំបន់ការពារ ទេសភាព ទំនាបខាងជើងបឹងទន្លេសាប ។
ហើយគាត់បានបញ្ជាក់ទៀតថាតំបន់នេះគឺជាតំបន់ដីរដ្ឋ ហើយផ្កាឈូសឆាយដីព្រៃខាងលើនេះគឺជាអំពើខុសច្បាប់គាត់នឹងស្រាវជ្រាវរកមុខជនខិលខូចដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
































