ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែកញ្ញាថា ក្រោយពីការផ្ទុះគ្រាប់ មីន តោនកាលពីម្សិលមិញ នៅភូមិបុស្សស្បូវ ឃុំស្រអែ ម កំលាំងសុីម៉ាក់នៅទិសខេត្តព្រះវិហារ បានចុះទៅបោស សំអាតត្រួត ពិនិត្យសុវត្ថិភាព នៅក្បែរៗកន្លែងផ្ទុះនោះគឺ រុករកឃេីញគ្រាប់មីនតោនចំនួន០១គ្រាប់ទៀត។ នេះសុទ្ធតែសំណាងមួយក្នុងមួយមុឺនគ្រោះថ្នាក់ ព្រោះជាផ្លូវទៅចំការរបស់ប្រជា ពលរដ្ឋ។
សូមជម្រាបថា កាលពីម្សិលមិញ យ៉ាងហោចណាស់មានមនុស្ស០២នាក់បានរងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់មីនតោន នៅបានបន្សល់ទុកតាំងពីសម័យសង្គ្រាម។ ជនរង គ្រោះទាំងពីរ ទី១.ឈ្មោះ ធី ធា អាយុ ២១ឆ្នាំ រងរបួសធ្ងន់ និងទី២. ឈ្មោះ សុខ ពៅ អាយុ ៣៦ឆ្នាំ រងរបួសស្រាល។ អ្នកទាំងពីរនាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ៕

































