(Reuters)៖ កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបាត់បង់យន្ដហោះចម្បាំង F-16 មួយគ្រឿង ដែលបានធ្លាក់ ប៉ុន្តែពីឡុតបានលោតចេញពីយន្ដហោះដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram ថាយន្ដហោះចម្បាំង F-16 ខាងលើបានធ្លាក់អំឡុងធ្វើបេសកកម្មដើម្បីបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៉ីនៅឯសមរភូមិមុខ។ មូលហេតុធ្លាក់ពិតប្រាកដរបស់យន្ដហោះចម្បាំង F-16 នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ហើយកងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថាយន្ដហោះចម្បាំងដ៏ទំនើបផលិតដោយសហរដ្ឋអាមេរិកមួយនេះមានបញ្ហាបច្ចេកទេសក្នុងពេលធ្វើបេសកកម្ម។
បើតាមកងទ័ពអាកាសអ៊ុយក្រែន ពីឡុតយន្ដហោះចម្បាំង F-16 បានលោតចេញពីយន្ដហោះជាមួយឆត្រយោងដោយសុវត្ថិភាព និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេ្យសម្រាប់ការព្យាបាល។ អ៊ុយក្រែនទទួលបានយន្ដហោះចម្បាំងអាមេរិក F-16 មួយចំនួនពីប្រទេសជាសមាជិក NATO ដូចជាហូឡង់ និងដាណឺម៉ាក៕





























