(រីយាដ)៖ ប្រភពចំនួនពីរបានប្រាប់ Reuters កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថាអារ៉ាប៊ីសាអូឌីត បាននិងកំពុងស្វែងរកក្រុមចម្រុះអន្តរជាតិមួយ ដើម្បីការពារការដឹកជញ្ជូនតាមសមុទ្រក្រហម (Red Sea) ពីការវាយប្រហាររបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅប្រទេសយេម៉ែន។

សមាសភាពនៃក្រុមចម្រុះ មិនទាន់ត្រូវបានសម្រេចជាស្ថាពរទេ ហើយកំពុងស្ថិតក្រោមការពិភាក្សាជាមួយប្រទេសជាច្រើន។ ជុំវិញការលើកឡើងនេះ ទីភ្នាក់ងារទំនាក់ទំនងអន្តរជាតិរបស់អារ៉ាប៊ីសាអូឌីត មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
នៅថ្ងៃទី២០ ខែកក្កដា ក្រុមហ៊ូទី បានប្រកាសថាវិធានការបិទខ្ទប់ផ្លូវសមុទ្រ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត នៅតំបន់សមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេចាត់ទុកជាការឡោមព័ទ្ធយេម៉ែន ពីសំណាក់អារ៉ាប៊ីសាអូឌីត តែទីក្រុងរីយាដបានបដិសេធការ។
តាំងពីពេលនោះមក ហ៊ូទីបានវាយប្រហារនាវាអារ៉ាប៊ីសាអូឌីត នាំឱ្យអារ៉ាប៊ីសាអូឌីត ឆ្លើយតបវិញដោយការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងដែលពួកគេ ហៅថាជាហេដ្ឋានរចនាសម្ព័ន្ធយោធារបស់ក្រុមហ៊ូទី នៅឯកំពង់ផែ Hodeidah នៃប្រទេសយេម៉ែន៕





























