ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ៣ រោចខែភទ្របទឆ្នាំជូតទោស័ក .ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២០ នៅសណ្ឋាគារឯករាជ្យក្រុង ព្រះសីហនុ មានរៀបចំប្រារព្ធ ពិធី បើកកិច្ចប្រជុំប្រចាំខែក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តព្រះសីហនុ។ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល សមាជិកគណៈកម្មាធិការកណ្ដាលប្រធានក្រុមការងារ គណបក្ស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ ខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួម៖ 
ឯកឧត្តម អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ – លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត
លោក នាយក និង លោកស្រីនាយិកា ទីចាត់ការចំណុះ សាលាខេត្តព្រះសីហនុ លោក លោកប្រធានអង្គភាពចំណុះ សាលាខេត្ត លោក អភិបាល និងលោកស្រីអភិបាលរងក្រុង ស្រុក នៃ ខេត្តព្រះសីហនុលោក លោកស្រី ប្រធាន និង អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្តព្រះសីហនុ ទាំងអស់ផងដែរ។
ថ្លែងនៅក្នុង កិច្ចប្រជុំ ប្រចាំខែ សីហា របស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ នេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា៖ ១.សភាពការណ៍ទូទៅ
ក្រោយពីកិច្ចប្រជុំក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសី-
ហនុ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ សភាព ការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតែមានភាពល្អប្រសើរ ទោះបីកន្លងមកមានបទល្មើសកើតឡើងខ្លះៗក៏ដោយ
ក៏យើងម្ចាស់ការគ្រប់គ្រង និងបង្ក្រាបបានជាបន្តបន្ទាប់ រីឯបទល្មើសដែលកើតឡើងក៏មិន
ប៉ះពាល់ធ្ងន់ធ្ងរដល់ចិត្តសាស្រ្តសង្គមឡើយ ។
ការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញបានដំណើរ
ការជាប្រក្រតី ដោយផ្តោតលើការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ច្បាប់ចរាចរ
ផ្លូវគោក ការអប់រំបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការផ្តល់សេវាជូនប្រជាពលរដ្ឋ
ព្រមទាំងការផ្តល់ជំនួយជាថវិកា គ្រឿងឧបភោគបរិភោគជូនពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្តព្រះសីហនុ ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាលទ្ធផលយើងបានផ្តល់ជូនគ្រួសារ
ដែល មានប័ណ្ណក្រីក្រ(១) ចំនួន ២៩២៧គ្រួសារក្រីក្រ(២) ចំនួន៣៩៣៣គ្រួសារ ថវិកាចំណាយ សរុប ចាប់ពីដំណើរការមកទល់ពេលនេះមានចំនួន ៣,៦៧៨,១៩៦,០០០រៀល បានឧបត្ថម្ភថវិការ និងគ្រឿងឧបភោគបរិភោគរបស់កាកបាទក្រហមបានចំនួន ១៧៩៣គ្រួសារ ។
គួរកត់សម្គាល់ដែរថានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ាឧបនាយក
រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី និងជាប្រធានគណៈ
កម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី
ក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម
ការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តដើម្បី
ពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងខេត្ត។ ជាលទ្ធផល
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គម្រោងសម្រេចចាក់បេតុងបាន៩៩,៩២%ដាក់លូបាន ១០០% ,រៀបខឿនថ្មក្រានីតបានចំនួន ៥៩,៩៩% , រៀបកម្រាលថ្មក្រានីតបាន៤,៤៨% ដាំបង្គោលភ្លើងសាធារណៈតាមដងផ្លូវបាន ២៣% បំពាក់អំពូល ភ្លើងប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច ។
អាស្រ័យដោយសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ _ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តមានការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍បាន
មកលេងខេត្តព្រះសីហនុមានការកើនឡើង ពិសេសក្នុងឱកាសឈប់សម្រាកសងពិធីបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១១៦,៣៤៦នាក់ ។
២.សកម្មភាពការងារគណបក្សការងារគណ បក្សរយៈពេល ២ខែកន្លងមកបានបញ្ចូលសមាជិកគណបក្សចំនួន ៣២១នាក់ស្រី ១០៥នាក់ បានតែងតាំងមន្ត្រីគណបក្សចំនួន ៩រូប ក្នុងនោះជាសមាជិកគណៈកម្មាធិការគណបក្សក្រុងព្រះសីហនុចំនួន ៨រូប និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការ ក្រុង១រូបបានទទួល សេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីគណបក្សចំនួន៨រូប ក្នុងនោះជាសមាជិកគណៈកម្មាធិការ គណបក្សខេត្តចំនួន ៧រូប និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តចំនួន ១រូបបានសម្រួលភារ កិច្ចមន្ត្រីគណបក្សចំនួន ៣រូប ក្នុងនោះសម្រួលចេញពីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សក្រុងព្រះសីហនុ១រូប សម្រួលភារកិច្ចចេញពីសមាជិកគណៈកម្មាធិការគណបក្សខេត្ត១រូប និងសម្រួលចេញពីប្រធានក្រុមការងារយុវជនគណបក្សខេត្ត១រូប មូលហេតុផ្លាស់ប្តូភារកិច្ច ។បានកែសម្រួលសមាសភាព និងរៀបចំរចនាសម្ព័ន្ធគណបក្សចំនួន ២អង្គភាព រួមមានគណៈកម្មាធិការសាខាគណបក្សអធិការដ្ឋានជលផលសមុទ្រ និងគណៈកម្មការគ្រប់គ្រងសមា-ជិកគណបក្សអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ (ខ ២៧១) ។
ការប្រជុំជីវភាពរួមមាន គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត
បានប្រជុំ១លើក ដើម្បីពិនិត្យវាយតម្លៃលើសំណើរបស់គណៈកម្មាធិការគណបក្សក្រុងព្រះសី-
ហនុ
ស្តីពីការផ្លាស់ប្តូប្រធានក្រុមប្រឹក្សាសង្កាត់លេខ២ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ
គណបក្សខេត្តបានប្រជុំ១លើក ដើម្បីពិនិត្យវាយតម្លៃបេក្ខភាពសម្រាប់សុំតែងតាំងប្រធានមន្ទីរ
សេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងបានប្រជុំជីវភាពគណៈកម្មាធិការគណបក្សខេត្តចំនួន៣លើក
ដើម្បីពិនិត្យ និងផ្តល់យោបល់លើពង្រាងរបាយការណ៍ប្រចាំខែរបស់គណៈកម្មាធិការគណបក្សខេត្ត ។ការងារអប់រំនយោបាយសតិអារម្មណ៍ យើងបានផ្សព្វផ្សាយឯកសារជំនួយស្មារតីចំណុចសំខាន់ៗមួយចំនួននៃសភាពការណ៍ ខែមិថុនា ខែកក្កដា និងសភាពការណ៍ ៦ខែដើមឆ្នាំ២០២០
និងទិសដៅការងារឃោសនាអប់រំ សម្រាប់អនុវត្តបន្តក្នុងគណៈកម្មាធិការគណបក្សខេត្ត ក្រុង
ស្រុក ឃុំ សង្កាត់ សរុបចំនួនចូលរួម ៨៩៨នាក់ ស្រី ១៤៥នាក់ ។សកម្មភាពរបស់ក្រុមការងារគណបក្ស ថ្នាក់ដឹកនាំគណបក្សខេត្ត និងសមាជិករដ្ឋសភានៅ
តែបន្តចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ជារៀងរាល់ខែជាប់ជាប្រចាំ ដើម្បីចូលរួមប្រជុំ
ជីវភាពគណបក្ស សិក្សាស្វែងយល់ពីបញ្ហាប្រឈម ចូលរួមដោះស្រាយការលំបាករបស់មូលដ្ឋាន
ពិសេសប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបានបរិច្ចាកជាថវិកា គ្រឿងឧបភោគសម្ភារៈប្រើប្រាស់
សម្រាប់ការពារការឆ្លងជម្ងឺកូវីដ-១៩ ជូនក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្រីក្រ ។
ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនខេត្ត មន្ត្រី និងសមាជិក សមា-
ជិកាគណបក្សទូទាំងខេត្ត ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមប្រធានក្រុមការងារគណបក្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ដឹកនាំក្រុមការងារចូលរួមដោះស្រាយបញ្ហាប្រឈមនានា និង បានផ្តល់អនុសាសន៍ល្អៗសម្រាប់ក្រុមការងារគ្រប់ថ្នាក់ គ្រប់ផ្នែកយកទៅអនុវត្ត ។
ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងក្រុមការងារ
ទាំងអស់ ដែលបានយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវ ចុះធ្វើសកម្មភាពនៅតាម
មូលដ្ឋាន ដោយបានចំណាយពេលវេលា ថវិកា និងសម្ភារៈ ជួយដល់គណបក្សដើម្បីមានលទ្ធ-
ភាពបន្តអនុវត្តនូវវប្បធម៍ចែករំលែក និងចិញ្ចឹមចលនា នៅតាមមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនៃ កិច្ចប្រជុំ ប្រចាំខែ ក្រុមការ ងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ នេះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានឡើង អាន ឯកសារជំនួយស្មារតី នូវ ចំណុចសំខាន់ៗ មួយចំនួននៃសភាពការណ៍ ខែសីហា និងទិសដៅការងារឃោសនាអប់រំ ខែកញ្ញា ឆ្នាំ២០២០ នេះ
តាមអត្ថន័យ និង ខ្លឹមសារ ដើមទាំងស្រុង ដូចតទៅ៖
គណបក្សប្រជាជនកម្ពុជា
ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ
គណៈកម្មាធិការកណ្តាល អព្យាក្រឹត និង វឌ្ឍនភាពសង្គម គណៈឃោសនាអប់រំ ថ្ងៃសុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ នាយកដ្ឋាន ឃោសនា ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២០។ ឯកសារជំនួយស្មារតី ចំណុចសំខាន់មួយចំនួននៃសភាពការណ៍ ខែសីហា និងទិសដៅការងារឃោសនាអប់រំ ខែកញ្ញា ឆ្នាំ២០២០។
បច្ចុប្បន្ននេះ ពិភពលោកនៅតែទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់ ឃើញមានសញ្ញាថមថយណាមួយឡើយ នឹងនៅតែផ្តល់ផលវិបាកយ៉ាងខ្លាំងស្របពេលដែលថ្នាំព្យាបាលនៅតែមិនទាន់បានរក ឃើញ ហើយវ៉ាក់សាំងដើម្បីការពារជំងឺនេះនៅតែមានភាពមិនទាន់ច្បាស់លាស់ និងប្រាកដប្រជានៅឡើយនោះ ។ ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះសកម្មភាពស្ទើគ្រប់វិស័យបានធ្លាក់ចុះ ឬជាប់គាំង ដែលបង្កជា ឥទ្ធិពលអវិជ្ជមានទៅលើវិស័យសង្គម ដូចជាការកើនខ្ពស់ឡើងវិញនូវភាពក្រីក្រ អត្រានៃអ្នកអត់ការងារធ្វើ ការបាត់បង់ចំណូល បង្កឲ្យកើតមានបញ្ហាប្រឈមកាន់តែស្មុគស្មាញខ្លាំង ។ ដោយឡែកកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យ សង្គម និងសេដ្ឋកិច្ច ដែលតម្រូវឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនទទួលបានជោគជ័យ ដែល រហូតមកដល់ពេលនេះ យើងបានបង្រួមក្របខណ្ឌនៃការឆ្លងរាលដាលជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់ឲ្យស្ថិតក្នុងក្របខណ្ឌកាន់តែតូចទៅៗ ហើយគ្រប់គ្រងបានយ៉ាងឆាប់រហ័ស និងមាន ប្រសិទ្ធភាព ។ អ្វីដែលជាការកត់សម្គាល់ គឺមកដល់ពេលនេះ ប្រទេស កម្ពុជាមិនមានការឆ្លងចូលក្នុងសហគមន៍ មិនមានការបិទប្រទេស ហើយក៏គ្មានអ្នកស្លាប់ដោយសារជំងឺនេះទេ។
I. សភាពការណ៍ទូទៅ
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការឆ្លងរាតត្បាតសកលនៃជំងឺកូវីដ-19 ដែលធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ច-សង្គម និងវិស័យមួយចំនួនទៀត កំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ការវិវនិយោគមានការថមថយ ធ្វើ ឲ្យបាត់បង់ការងារ ភាពក្រីក្រមានការកើនឡើងជាងមុន ។ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍ចំនួន ៥ជុំ រួចមកហើយ ដោយផ្តោតជាសំខាន់ទៅលើវិធានការសុខភាពសាធារណៈ និងការកាត់ បន្ថយផលប៉ះពាល់អវិជ្ជមានមកលើ សង្គមសេដ្ឋកិច្ច ដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពប្រជាជន ជាមួយនឹងការខិតខំតស៊ូខ្នះខ្នែងជម្នះ គ្រប់ឧបសគ្គទាំងអស់ ដើម្បីលើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍប្រទេស ជាតិលើគ្រប់វិស័យ ។
១- ចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-19 គិតមកដល់ថ្ងៃទី៣ ខែកញ្ញា នៅប្រទេសកម្ពុជាមានអ្នកឆ
្លងជំងឺវីដ-19 ចំនួនសរុប ២៧៤នាក់ នៅសម្រាកព្យាបាលចំនួន ៣នាក់ អ្នកជាសះស្បើយចំនួន ២៧១នាក់ និងពុំមានអ្នកស្លាប់ឡើយ ។ រាជរដ្ឋាភិបាលបានវាយតម្លៃថា ស្ថានភាពជំងឺកូវីដ-19 មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងនៅក្នុង ប្រទេស មានតែករណីនាំចូលពីខាងក្រៅ និងពុំទាន់មានការស្លាប់បាត់បង់ជីវិតមនុស្សណាម្នាក់នៅឡើយទេ ។ កត្តាសំខាន់ ដែលនាំឲ្យយើងគ្រប់គ្រងសភាព ការណ៍នេះបាន គឺដោយសាររដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងម៉ត់ចត់បំផុត ហើយដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បំផុត កម្ពុជាបានបង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-19 ជាបញ្ជាការដ្ឋានរួមក្នុងការដឹកនាំដាក់ចេញ និងជំរុញការអនុវត្តនូវវិធានការទាំងអស់ លើមូលដ្ឋាននៃការលើកកម្ពស់ ការពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកម្មវិធីជំនួយសង្គមពិសេស កាលពីថ្ងៃទី២៤ ខែមិថុនា ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានបណ្ណ សមធម៌ រួមបញ្ចូលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូលដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ ។ ទំហំថវិកានេះមាន ការកើនឡើងពី ២៣លានដុល្លារអាមេរិក នៅខែមិថុនា ដល់ ២៦លានដុល្លារអាមេរិក នៅខែកក្កដា ដោយសារមានការកើន ឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួន ប្រមាណ ៦០.០០០ គ្រួសារបន្ថែម ។
១.១- នៅក្នុងខែសីហានេះ គោលនយោបាយគាំពារសង្គម បាននិងកំពុងអនុវត្តបន្ត ។ ជាក់ស្ដែង ថ្ងៃទី ២៤ ខែ សីហា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី២ ដែលមានរយៈពេល ២ខែ គឺខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។ ការបើកប្រាក់ឧបត្ថម្ភត្រូវធ្វើឡើងក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ ។ កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហា ដែលនឹងផ្តល់ថវិកា ៣០លានដុល្លារអាមេរិក ជូនដល់ប្រជាជនជាង ២,៦លាននាក់ សម្រាប់ខែសីហានេះ ។
១.២- អាស្រ័យដោយយើងគ្រប់គ្រងបាននូវស្ថានភាពនៃការឆ្លងជំងឺកូវីដ-19 រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យមានថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ កម្មករ និយោជិត ជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០
ដោយប្រជាជនយើង ព្រមទាំងភ្ញៀវបរទេសមួយចំនួនបានយកឱកាសនេះធ្វើដំណើរទេសចរណ៍ក្នុងស្រុក សរុបប្រមាណ ១,៥ លាននាក់ តាមតំបន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំសុវត្ថិភាព និងសុខ ភាពសាធារណៈតាមវិធានការរបស់ក្រសួងសុខាភិបាល និងអង្គការ សុខភាពពិភពលោក ។ តាមរយៈនេះបានឆ្លុះបញ្ចាំងឲ្យឃើញ ថា ប្រជាជនមានជំនឿទុកចិត្តទៅលើរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ-19, ហើយជីវភាពប្រជាជននៅតែមានស្ថិរភាព អាចមានលទ្ធភាពធ្វើដំណើរកម្សាន្តដោយក្តីសប្បាយរីករាយ ។ គិតតាំងពីថ្ងៃឈប់សម្រាកនោះ រហូតមកដល់ថ្ងៃទី៣ ខែកញ្ញា នេះ មិនមានករណីឆ្លងនៅក្នុងប្រទេសទេ លើកលែងតែការឆ្លងមកពីខាងក្រៅ ដែលជាសញ្ញាបង្ហាញអំពីភាពវិជ្ជមាននៃការចាប់ ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវបែងចែកទៅតាមដំណាក់កាល និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ។ ថ្មីៗនោះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំសម្រាប់ការបើកដំណើរការឡើងវិញ គ្រឹះស្ថាន មតេយ្យសិក្សា បឋម សិក្សា និងមធ្យមសិក្សា ដំណាក់កាលទី២ ដែលចាប់ផ្ដើមខែកញ្ញា ឆ្នាំ២០២០ ។
២- បច្ចុប្បន្ននេះ សង្គមជាតិកម្ពុជានៅតែបន្តវិវត្តន៍តាមទិសដៅវិជ្ជមាន ដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈប្រក្រតីភាព នៃដំណើរការសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ។ ការងារជាអាទិភាពចម្បងពីរ កំពុងត្រូវបានអនុវត្តប្រកបដោយ ភាពម្ចាស់ការ ម៉ត់ចត់ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នោះគឺ ទី១- ការរក្សាបាននូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការគ្រប់គ្រងសភាពការណ៍ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ ។
២.១- ខឿនឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី ត្រូវបានការពារយ៉ាងរឹងមាំ ។ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមត្រូវបានធានាថែរក្សាយ៉ាងល្អប្រសើរ ។ បទឧក្រិដ្ឋគ្រប់ប្រភេទ រួមទាំងសកម្មភាពបង្កចលាចល សង្គម ក្នុងគោលបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រព្រឹត្តិឡើងដោយពួកប្រឆាំង និងពួកអគតិ ទាំងក្នុង និងក្រៅប្រទេស ត្រូវបានទប់ស្កាត់ ។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតែបន្តដាក់ចេញវិធានការតឹងរ៉ឹង ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បទល្មើសសេដ្ឋកិច្ច សកម្មភាពក្មេងទំនើង ល្បែង ស៊ីសង លើមូលដ្ឋាននៃ ការអនុវត្ត គោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលជាផ្លែផ្កា ហើយនៅតែចាត់ទុកថា ជាកិច្ចការ ជាយុទ្ធ សាស្រ្តក្នុងការថែរក្សាសន្តិសុខ សុវត
្ថិភាពជូនប្រជាជន ។ ប៉ុន្តែបទល្មើសគ្រឿងញៀននៅតែបន្តកើតមាន ដែលជាក្តីបារម្ភខ្លាំង ជាងការឆ្លងរាលដាលនៃជំងឺកូវីដ-19 ពីព្រោះថា ជំងឺឆ្លងដ៏សាហាវនេះ មិនបានវាយលុកចូលទៅដល់ជនបទទេ ប៉ុន្តែគ្រឿងញៀន បានបបខ្លួនចូលទៅដល់ទីជនបទហើយ ។ ច្បាប់ចរាចរណ៍ក៏កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព ។
២.២- ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏កំពុងដំណើរការតាមវិស័យនីមួយៗ ជាបន្តបន្ទាប់ និង ទទួលបានលទ្ធផលមួយចំនួន ។ ជាក់ស្តែងនៅក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ការពង្រឹងស្ថាប័នយុត្តិធម៌ និងតុលាការក៏លេច ចេញជាផ្លែផ្កាគួរឲ្យកត់សម្គាល់ ។ យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានីខេត្ត ចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ត្រូវបានអនុវត្តដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ ភាពម៉ឺងម៉ាត់ និងសុចរិតភាពក្នុងកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌ ។ នៅក្នុងរយៈ ១០០ថ្ងៃ គិតពីថ្ងៃបើកយុទ្ធនាការ មានសំណុំរឿង ៨.១១៣ ក្នុងសំណុំរឿងកកស្ទះសរុប ៣៩.១៥២ ត្រូវបានដោះស្រាយ ហើយសង្ឃឹមថា យុទ្ធនាការនេះនឹងត្រូវបិទបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០នេះ ។
២.៣- សកម្មភាពសេដ្ឋកិច្ចមួយចំនួនធំនៅតែបន្តដំណើរការ ជាពិសេសគឺសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុង ស្រុក ព្រមទាំងអាជីវកម្មនានា ដែលមិនត្រឹមតែជួយសម្រាលជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែបានបម្រើឲ្យការនាំចេញ ធានាបាននូវ និរន្តរភាពនៃសង្វាក់ផ្គត់ផ្គង់លើវិស័យផ្សេងទៀត ។ ជាក់ស្តែង លើវិស័យសេដ្ឋកិច្ច គិតត្រឹមរយៈពេល ៧ខែ ដើមឆ្នាំនេះ ៖
– កម្ពុជាបាននាំចេញផលិតផលកសិកម្ម សរុបជាង ២,៦៨លានតោន កើនខ្ពស់ជាងរយៈពេល ៧ខែ ឆ្នាំ២០១៩ ដែលមានត្រឹមតែជាង ២,៥៨លានតោន ។ ដំណាំសំខាន់ៗដែលត្រូវបាននាំចេញរួមមាន អង្ករ ដំឡូងមី គ្រាប់ពោត ដូងប្រេង ថ្នាំជក់ ផ្លែស្វាយ គ្រាប់ស្វាយចន្ទីរ ចេកអំបូងលឿងស្រស់ និងម្រេច ជាដើម ។
– ពន្ធដារប្រមូលបានជិត ១.៨៧៨លានដុល្លារ កើនឡើងជិត ១០% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ ស្មើនឹង ៦៥,៨៩% ធៀបផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធអាកររយៈពេលដូចគ្នាឆ្នាំមុន កើនឡើង ១៦៥,៤៦លានដុល្លារ ស្មើនឹង ៩,៦០%។ ដោយឡែកក្នុងខែកក្កដា ចំណូលពីពន្ធដារបាន ១៩៤,១៣លានដុល្លារ ថយចុះ ១៦,២២លានដុល្លារ ស្មើនឹង ៧,៧១% ។
នៅក្នុងខែសីហានេះ (គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័ត គម្រោងវិនិយោគចំនួន ៩ ទុនវិនិយោគសរុប ១១៤,៥លានដុល្លារអាមេរិក បង្កើតការងារធ្វើបានចំនួន ៤០១៦កន្លែង ។
រយៈពេល ៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត ៤៥ម៉ឺនតោន កើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។
– កិច្ចចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េខាងត្បូង ជុំទី២ បានបន្ត ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា បន្ទាប់ពីកិច្ចចរចារជុំទី១ បានបញ្ចប់ទៅកាលពីខែកក្កដា ។
២.៤- សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែសីហា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន ដោយបានពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន រួមមាន ៖ ១- សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥, ២- សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨ ព្រមទាំងឯកសារសំខាន់ៗមួយចំនួនទៀត ។
៣- ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-19 ប៉ុន្តែកម្ពុជាគ្មានបញ្ហាអសន្តិសុខស្បៀងនោះទេ ។ មិនមានប្រជាជនណាម្នាក់ ស្លាប់ដោយសារតែការអត់បាយ ដោយសារតែយើងមិនបានដឹង និងមិនបានដោះស្រាយនោះដែរ ។ កម្ពុជាមានចំណុចខ្លាំង របស់ខ្លួន គឺវិស័យកសិកម្មដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងវិស័យកសិកម្មសម្រាប់បម្រើតម្រូវការក្នុងស្រុកផង និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងលើពិភពលោកផង ធ្វើឲ្យកម្ពុជាជាប្រទេសមួយដែលទទួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការផ្គត់ផ្គង់ស្បៀងចេញទៅក្រៅប្រទេស ។ ប្រទេសកម្ពុជាមានផ្ទៃដីជាង ៤លានហិកតា ជា ដីស្រែចម្ការ និងមានប្រជាជនប្រមាណ ៨០% ធ្វើការក្នុងវិស័យនេះ និងបានបង្កជាលក្ខណៈសម្បត្តិក្នុងការទទួលយកកម្លាំងពលកម្ម ដែលបានបាត់បង់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម មកចូលរួមក្នុងវិស័យកសិកម្មវិញ ។
គិតត្រឹមថ្ងៃទី២ ខែកញ្ញា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ ការស្ទូង និងព្រោះសម្រេចបាន ៥៩៦.៧០៨ហ.ត ស្មើនឹង ៩,០៨% នៃផែនការ ២.៥៨៨.១៣០ហ.ត លើសឆ្នាំមុន ៧៧.០៥៦ហ.ត់ ។ ការប្រមូលផលស្រូវស្រាលដើមរដូវ វស្សា សម្រេចបានចំនួន ២៦៤.៩៧៩ហ.ត លើផ្ទៃដីអនុវត្ត ស្រូវស្រាលសរុប ៧៧២.៨១ហ.ត ដោយសម្រេចបានបរិមាណ ផលសរុប ១.០៤៥,៤៣៥តោន លើសឆ្នាំមុន ៥០.៤២៦តោន ទទួលបានទិន្នផល គិតជាមធ្យម ៣,៩៤៥តោន/ហ.ត ។
៤- ពួកប្រឆាំងបានបន្តលើកយកបញ្ហាព្រំដែនមកធ្វើប្រធានបទវាយប្រហាររាជរដ្ឋាភិបាល តាមរយៈការឃោសនា ញុះញង់ អុចអាល និងបំភាន់សាធារណៈមតិឲ្យមានការយល់ច្រលំ ចោទប្រកាន់ដោយគ្មានភស្តុតាងថា រាជរដ្ឋាភិបាលធ្វើឲ្យ បាត់បង់ទឹកដី និងបណ្តោយឲ្យមានការរំលោភបំពានទឹកដីពីសំណាក់ប្រទេសជិតខាង ។ រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់តុលាការ យប់ថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីបាននិយាយចោទប្រកាន់ដោយគ្មានមូលដ្ឋានអំពីបញ្ហាព្រំដែន ។ ថ្ងៃ
ទី១ ខែសីហា តុលាការបានសម្រេចចោទប្រកាន់ រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៩៥ ដែលចែងអំពីបទ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ បានចែងច្បាស់ថា ៖ “អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬប្រព្រឹត្តិអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងនៅក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ» ។ ករណី រ៉ុង ឈុន ក៏ដូចជា សួង សុភណ្ឌ មិនមែនជា សកម្មភាពនយោបាយទេ តែវាបម្រើឲ្យទិសដៅនយោបាយឲ្យពួកប្រឆាំង ហើយសារជាតិនៃទង្វើ គឺជាអំពើល្មើសច្បាប់ ដោយបាន ញុះញង់ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ។ ដូច្នេះ ការឃាត់ខ្លួន ការឃុំខ្លួនជននេះ តាមចំណាត់ការច្បាប់ គឺជារឿងត្រឹមត្រូវ ថា អ្វីដែល ពួកគេបានប្រព្រឹត្តិ និងបាននិយាយ គឺមិនមែនជាការបញ្ចេញមតិទេ ហើយក៏មិនមែនជាបញ្ហានយោបាយដែរ ។
៤.១- នៅក្នុងជំនួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃ២៥ ខែសីហា អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នៅតែបង្ហាញពីក្តីកង្វល់របស់ខ្លួនអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញ មតិ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលកម្ពុជាបាននិងកំពុងធ្វើការដោះស្រាយជាបន្តបន្ទាប់ ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ។
អ្នកស្រី រ៉ូណា ស្មីត បានវាយតម្លៃការងាររាជរដ្ឋា ភិបាលប្រកបដោយភាពវិជ្ជមានក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដោយមិនគាំទ្រនូវ ការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដទៃ បង្កឲ្យមានការរើសអើងពូជសាសន៍ អំពើហឹង្សានិងភាពចលាចល ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមទេ ។
៥- កម្ពុជាបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក ដើម្បីដាក់ចេញនូវវិធានការសំខាន់ៗជាច្រើន សំដៅធានាឲ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗរួមមាន មហាសន្និបាតនៃក្តីសង្ឃឹមនៅប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានបទ ៖ “ការកសាង និងបង្កើតជាតិយើងនៅក្នុង ពិភពលោក ក្រោយវិបត្តិ កូវីដ-១៩ : ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» (ថ្ងៃទី៩ ខែសីហា) , កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី៣ នៅប្រទេសឡាវ ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» (ថ្ងៃទី២៤ ខែសីហា) ។
៥.១- ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ូតេហី តូស៊ីមីសី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅកម្ពុជា ពីថ្ងៃទី ២១-២២ ខែសីហា គឺជាដំណើរបំពេញទស្សនកិច្ចរបស់ឥស្សរជននយោបាយជាន់ខ្ពស់បរទេសទី១ ក្រោយពេលដែលមានការ ឆ្លងរាតត្បាតសកលនៃជំងឺកូវីដ-19 ។ ទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវ ៖ ជំនឿទុកចិត្តដ៏មុតមាំរបស់ជប៉ុន ចំពោះ សមត្ថភាពនៃការគ្រប់គ្រងជំងឺកូវីដ-19 របស់កម្ពុជា , ការវាយតម្លៃខ្ពស់នូវវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម របស់កម្ពុជាក្នុងតំណាក់ កាលនៃជំងឺកូវីដ-19 , កម្ពុជា និងជប៉ុននៅតែជាដៃគូយុទ្ធសាស្រ្តក្នុងការពង្រឹងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ។
– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលការកោតសរសើរពីលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចំពោះការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេច ដែលបានដាក់ចេញនូវ វិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-19 ជាពិសេសបានឃើញ កម្ពុជាកំពុងតែចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ។
៦- បញ្ហាប្រឈម និងហានិភ័យៈ
– ជំងឺកូវីដ-19 ដែលត្រូវបានចាត់ទុកថា ជាសង្គ្រាមឥតស្រមោលនៅតែបន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ មិន ដឹងថាបញ្ចប់វិញនៅពេលណា ហើយអាចមានមានវ៉ាក់សាំងការពារប្រកបដោយប្រសិទ្ធភាព និងមានថ្នាំព្យាបាលឲ្យជាសះ ស្បើយក្នុងពេលដ៏ខ្លីខាងមុខដែរឬទេ? ទាំងនេះគឺសុទ្ធតែជាបញ្ហាដែលធ្វើឲ្យប្រជាជនយើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែដោយសារតែប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-19 មិនមានអ្នកស្លាប់ និងមិនមានការឆ្លងរាតត្បាតចូលក្នុងសហគមន៍ ក៏បានធ្វើឲ្យប្រជាជនយើងមួយចំនួនបាត់ការប្រុងប្រយ័ត្ន ដែលអាចនាំទៅដល់ហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ ។
• ការអនុវត្តគោលនយោបាយគាំពារសង្គម ក្នុងការជួយទ្រទ្រង់ផ្នែកដែលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-19 ដើម្បីជួយ សម្រួលជីវភាពរស់នៅក្នុងមូលដ្ឋានរបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ បានជួយដោះស្រាយការលំបាកដល់ការខ្វះខាត របស់ប្រជាជនក្រីក្រ ប៉ុន្តែអ្នកដែលមិនទទួលបានការជួយឧបត្ថម្ភគាំទ្រនេះ ក៏សម្តែងការមិនសប្បាយ រីករាយ និងថ្នាំងថ្នាក់ ។
ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនៅតែបន្តប្រើប្រាស់គ្រប់ឧបាយកល ឃោសនាញុះញង់ អុចអាល បង្គជា
សង្គ្រាមចិត្តសាស្ត្រ ជុំវិញបញ្ហាព្រំដែន បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ អំពើផ្ដាច់ការ បញ្ហា ព្រៃឈើ និងដីធ្លីជាដើម យកមកធ្វើជាប្រធានបទដើម្បីវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។
– ការតស៊ូរវាងគណបក្សយើង និងពួកប្រឆាំងជ្រុលនិយមនៅតែបន្តក្តៅគគុក ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោត ដោយពួកប្រឆាំងបានធ្វើសកម្មភាពគ្រប់រូបភាព តាមរយៈអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង គណបក្សនយោបាយដែលមានស្រាប់ និងគណបក្សនយោនបាយដែលត្រៀមបង្កើតឡើងនៅពេលខាងមុចក្រោយ ពេល ដែលអតីតអ្នកនយោ បាយនៃអតីត គណបក្សសង្គ្រោះជាតិដែលស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល ៥ឆ្នាំ តាម អំណាចសាលដីការបស់តុលាការ បានស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីទទួលបាននីតិសម្បទាឡើងវិញ ។
ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទាមទារឲ្យមានការរឹតបន្ដឹង ការអនុវត្តឲ្យបានកាន់តែសកម្ម និងដូចភ្លៀងរលឹមក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន អំពើលួចឆក់ប្លន់ ការជួញ ដូរមនុស្ស សកម្មភាពក្មេងទំនើងនៅតាមមូលដ្ឋាន ។
ការឆ្លងជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវការប៉ះពាល់ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវកំណត់ ការផ្លាស់ប្តូរក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ សំដៅទប់កុំឲ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង និងរក្សាលំនឹងសង្គមឲ្យល្អប្រសើរ ។
II. ការងារឃោសនាអប់រំ
ក្នុងខែសីហានេះ ការងារឃោសនាអប់រំបានប្រមូលផ្តុំទៅលើបញ្ហាសំខាន់ៗ រួមមាន ៖ សុន្ទរកថា និងសារនយោបាយរបស់សម្តេចប្រធានគណបក្ស ទាំងក្នុងវេទិកាជាតិ និងអន្តរជាតិ ព្រមទាំងឯកសារគោលនយោបាយ សេចក្តីណែនាំនានារបស់គណបក្ស ។
ផ្សព្វផ្សាយអប់រំនូវសេចក្តីណែនាំ និងការក្រើនរំឭកជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន បណ្តាវិធានការអន្តរាមន៍បន្ទាន់ទៅលើគ្រប់វិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ការអនុវត្តគោលនយោបាយ ជាតិគាំពារសង្គម និងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ។
ដំណើរកំសាន្តរបស់ប្រជាជនទូទាំងប្រទេស នៅក្នុងឱកាសឈប់សម្រាកជំនួសឲ្យពិធីបុណ្យចូលឆ្នាំ ប្រកបដោយ ក្តីសប្បាយរីករាយ សុវត្ថិភាព សុខមាលភាព ដោយអនុវត្តបានល្អវិធានការសុខាភិបាល ក៏ដូចជាគោលការណ៍ណែនាំនានា និង
ផ្ដល់ក្ដីសង្ឃឹម សម្រាប់ដំណើរការឡើងវិញនូវសកម្មភាពទេសចរណ៍ក្នុងស្រុក ។
សមិទ្ធផលសំខាន់ៗលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០ និងការឆ្លុះបញ្ចាំងឲ្យឃើញ អំពី ប្រក្រតីភាព នៃជីវភាពសង្គម ការថែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាជាមួយអន្តរជាតិ តាមរយៈកិច្ចប្រជុំថ្នាក់កំពូលរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ព្រមទាំងអំណរសាទររបស់សហគមន៍អន្តរជាតិ ចំពោះជោគជ័យរបស់កម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងដំណាក់កាលថ្មីនេះ ។ បកស្រាយពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារការខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមមវៀតណាម ព្រមទាំងចំណាត់ការតាមរយៈវិធានការច្បាប់ ចំពោះ ក្រុមប្រឌិតព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ។
III. ទិសដៅការងារខែកញ្ញា ពិនិត្យអំពីសភាពការណ៍ទូទៅ ជាពិសេសសកម្មភាពពួកប្រឆាំង យើងឃើញថា ពីនេះរហូតដល់ការបោះឆ្នោត គឺ ជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដែលតម្រូវឲ្យយកចិត្តទុកដាក់កាន់តែហ្មត់ចត់ទៅលើការងារនយោបាយ សតិអារម្មណ៍ ទាំងក្នុងជួរសកម្មជនគណបក្ស និងប្រជាជន ។ ពួកប្រឆាំងនឹងប្រើប្រាស់គ្រប់រូបភាព គ្រប់មធ្យោបាយ ព្រមទាំង ឧបាយ កលទុច្ចរឹតថ្មីៗ ទៀតដើម្បីបំផ្លាញសមិទ្ធផល និងបន្សាបជំនឿទុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស និងរាជ រដ្ឋាភិបាល ។ ប៉ុន្តែបុច្ចុប្បន្ននេះ ឧត្តមភាពនៃប្រៀបខ្លាំង ប្រៀបឈ្នះ នៅតែស្ថិតក្នុងកណ្តាប់ដៃរបស់យើង ហើយក៏ជាឱកាស ដ៏កម្រដែលបង្កលក្ខណៈសម្បត្តិសម្រាប់គណបក្ស និងរាជរដ្ឋាភិបាលបន្តដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ ។ ដូច្នេះ នៅក្នុងខែកញ្ញា និងបណ្តាខែខាងមុខគប្បីយកចិត្តទុកដាក់ប្រមូលផ្តុំទៅលើការងារឃោសនាមួយចំនួន ដូចជា៖
• ផ្សព្វផ្សាយសុន្ទរកថា និងសង្កថារបស់សម្តេចប្រធានគណបក្ស ទាំងវេទិកាជាតិ និងអន្តរជាតិ ព្រមទាំងឯកសារ គោលនយោបាយ សេចក្តីណែនាំ សេចក្តីថ្លែងការណ៍នានារបស់គណបក្ស និងរាជរដ្ឋាភិបាលឲ្យបានទូលំទូលាយ ។
ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបង្កើនការរួមកម្លាំងគ្នាចូលរួមគាំទ្រ ក្នុងការ ទប់ស្កាត់ដោះស្រាយផលវិបាកពីជំងឺកូវីដ-១៩ ដោះស្រាយស្ដារវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីធានាដំណើរការប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជនទៅមុខទៀត ។
បន្តឃោសនាអប់រំប្រជាជនឲ្យយកចិត្តទុកដាក់នូវរាល់វិធានការរក្សាសុខភាព អនាម័យ តាមវិធានរបស់ក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ស្របតាមស្មារតីនៃការពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ។
• អប់រំលើកទឹកចិត្តប្រជាជន ចូលរួមគោរពអនុវត្
តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផ្សព្វផ្សាយពន្យល់ឲ្យ ប្រជាជនបានយល់ច្បាស់អំពីចំណាត់ការរបស់រាជរដ្ឋាភិបាល ទៅលើអ្នកធ្វើសកម្មភាព ប៉ុនប៉ង បង្កើតឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ។ បន្តអប់រំប្រជាជនអំពីបញ្ហាព្រំដែន មិនទុកឱកាសឲ្យមជ្ឈដ្ឋានអគតិ និងពួកប្រឆាំងជ្រុលនិយមយកឱកាស ឃោសនាបំភ្លៃ និងបំផ្លើសការពិតបំពុលប្រជាជន ព្រមទាំងបញ្ហាដទៃទៀត ចាប់តាំងពីពេលនេះរហូតទៅដល់ការបោះឆ្នោត ។ បន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដោយជំរុញលើកទឹកចិត្តប្រជាជនឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំសង្កាត់ទូទាំងប្រទេស ។ បន្តត្រៀមបើកវគ្គអប់រំនយោបាយកម្រិត-I និងវគ្គអប់រំនយោបាយកម្រិត-II បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មាន ភាពធូរស្រាល និងត្រូវបានគ្រប់គ្រង។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សុខសុវត្ថិភាព និងសន្តិភាព ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ខិតខំប្រឹងប្រែងឆ្លងកាត់ប្រវត្តិសាស្រ្ត នាំជូនកម្ពុជា ហើយបានក្លាយ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់លើយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការធានាកំណើនសេដ្ឋកិច្ចជាប្រចាំ ៧% ជារៀងរាល់ឆ្នាំ ការបង្កើនការងារជូនប្រជាពលរដ្ឋ ការបន្តកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជន។
ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តមន្រ្តីដែលពាក់ព័ន្ធទាំងអស់ បំពេញតួនាទី ភារកិច្ចដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ មន្រ្តីជំនាញ ត្រួតពិនិត្យ រៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី ដើម្បីឆ្លើយតបនឹងតម្រូវការការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅពេលខាងមុខ ៕ ដោយមនោរាហ៍


































