រុស្ស៉ី វាយប្រហាររោងចក្រដែបថែបរបស់អ៊ុយក្រែន អ៊ុយក្រែន វាយប្រហារតំបន់មូស្គូដោយបាញ់ស្រោចដ្រូន

(Kyiv, Moscow)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) បានសម្លាប់មនុស្ស ២នាក់ នៅឯរោងចក្រផលិតដែកថែបមួយកន្លែង ខណៈទីក្រុងកៀវ បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាដោយប្រើដ្រូន ទៅលើតំបន់មូស្គូ សម្លាប់មនុស្សម្នាក់ និងបង្កការឆាបឆេះឃ្លាំងទំនិញនៃក្រុមហ៊ុនលក់ទំនិញលក់រាយតាមអនឡាញដ៏ធំមួយ របស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។

មន្រ្តីអ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៉ី ក៏បានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់របួសផងដែរ។ ក្រុមហ៊ុនផលិតដែកថែប ArcelorMittal Kryvyi Rih បានប្រកាសលើបណ្តាញ Telegram ថាគ្រឿងបរិក្ខារផលិតកម្មសំខាន់ៗ ក្នុងផ្នែកផលិតថាមពល និងផ្នែកស្លរលោហៈ បានរងការខូចខាត ហើយដំណើរការផលិតរបស់រោងចក្រត្រូវបានផ្អាកមួយផ្នែក។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៨២២គ្រឿងនៅទូទាំងប្រទេស ក្នុងការវាយប្រហារថ្មីចុងក្រោយបង្អស់។ តាមអភិបាលតំបន់មូស្គូ លោក Andrei Vorobyov បុរសអាយុ ៨៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍ដែលលោកពណ៌នាថា ជាការវាយប្រហារដោយដ្រូន ក្នុងចំនួនដ៏ច្រើនបំផុតរបស់អ៊ុយក្រែនមកលើតំបន់មូស្គូ ចាប់តាំងពីផ្ទុះសង្រ្គាម៕