
ខេត្តក្រចេះ ៖ ក្រុមយុវជននៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាស្រុកឆ្លូង រួមជាមួយប្រធានសាខាសមាគមខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំជួបជុំគ្នា ដើម្បីត្រៀមលក្ខណៈចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញបំពេញបេសកកម្ម និងចុះជួបសំណេះសំណាលនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ។
នៅក្នុងជំនួបជួបជុំរៀបចំផែនការ និងពង្រឹងស្មារតីនេះ ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ត្រូវបានបំពាក់នូវអាវយឺតពណ៌ស ដែលមានបោះពុម្ព Logo ផ្លូវការរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្តិចបន្តួចផងដែរ។
អំណោយ និងការឧបត្ថម្ភគាំទ្រនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់
ឯកឧត្តមបណ្ឌិត សុក ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព។

ឯកឧត្តមបណ្ឌិត ឌឹម សុខុន អគ្គលេខា ធិការសមាគម ព្រមទាំងថ្នាក់ដឹកនាំសមាគមសាខាខេត្តក្រចេះ ដើម្បីជាការលើកទឹកចិត្តដល់ស្មារតីចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងកិច្ចការងារសង្គម និងព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ។
ប្រធានសាខាសមាគម និងតំណាងយុវជនបានសម្តែងនូវក្តីរំភើប រីករាយ និងមោទនភាពយ៉ាងក្រៃលែង ដែលបានរួមចំណែកក្នុងសកម្មភាពទទួលស្វាគមន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយបានប្តេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនតទៅមុខទៀត៕ អត្ថបទ ឯកឧត្តមបណ្ឌិត ឌីម សុខុន


















































