
កោះកុង ៖ ប្រាកដណាស់ ពលរដ្ឋក្នុងឃុំទួលគគីរ សប្បាយជារីករាយគ្រប់គ្នា ខណៈទទួលបានផ្លូវបេតុងមួយខ្សែប្រវែងជាង ៣០០ម៉ែត្រ លើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦ ក្នុងភូមិតាចាត។
ដំណើរការដាក់ឲ្យដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ នៅសាលាឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះ បាននិងដំណើរការដោយរលូន រវាងអ្នកទទួលការ និងអ្នកទទួលការ។
ក្នុងដំណើរការដាក់ដេញថ្លៃនេះ មានក្រុមហ៊ុនអ្នកទទួលម៉ៅការចំនួន ៦ ក្រុមហ៊ុន បានចូលរួមដាក់ដេញថ្លៃ ក្នុងការប្រកួតប្រជែងដេញថ្លៃដោយយុត្តិធម៌។

_ទី១- ក្រុមហ៊ុន ហេង ស៊ីមៀន សហអូឌីសុី ដាក់ដេញថ្លៃក្នុងតម្លៃ ១៣២.៣០០.០០០រៀល។
_ទី២- ធឹម ពិសិដ្ឋ (ក្រុមហ៊ុនទឹមរិនរតនៈ) ១១៣.០៦៥.០០០រៀល។
_ទី៣- នាក់ សុខា (ប៊យលីហួ) តម្លៃ ២៥៧.៩១០.០០០រៀល។
_ទី៤- ឌុល ចិត្រា (ក្រុមហ៊ុន ស្រ៊ុនស៊ីវន) តម្លៃ ១៦៨.២១០.០០០រៀល។
_ទី៥- ពៅ ផល្លា ( ក្រុមហ៊ុន ពៅ ផល្លា) តម្លៃ ១២៨.០០០.០០០រៀល។
_និងទី៦- ឈ្មោះ ញុឹប ស៊ង ( ក្រុមហ៊ុន សម្រេចអភិវឌ្ឍន៍) ដាក់ដេញថ្លៃតម្លៃ ១៧០.០០០.០០០រៀល។
សូមបញ្ជាក់ថា គម្រោងមូលនិធិឃុំសង្កាត់នៅក្នុងឃុំទួលគគីរ ឆ្នាំ ២០២៦ នេះ មានតម្លៃប៉ាន់ស្មាន ២៦៩.២៨៦.២៨៦ រៀល ( ពីរយហុកសិបប្រាំបួនលាន ពីរយប៉ែតសិបប្រាំមួយពាន់ ពីរយប៉ែតសិបប្រាំមួយរៀលគុត)។

ក្នុងនោះលោក ឡេក ស៊ុធុន មេឃុំទួលគគីបានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលដាក់ដេញថ្លៃបាន ក្នុងតម្លៃទាប តែសុំធ្វើឲ្យទៅតាមកិច្ចសន្យា និងតាមស្តង់ដា ធ្វើយ៉ាងណាឱ្យផ្លូវរបស់យើងធ្វើហើយមានការរឹងមាំជាប់បានយូរអង្វែង។
លោកមេឃុំក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ក្រោយពីទទួលបានផ្លូវបេតុងមួយខ្សែដែលគ្រោគនិងស្ថាបនា នាពេលឆាប់ៗខាងមុខនេះ សូមជួយចូលរួមថែរក្សាទាំងអស់គ្នា៕ ដោយ ពិសិដ្ឋ






























