
ខេត្តព្រះវិហារ៖ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំសន្និបាតអាណត្តិទី៦ របស់ខ្លួនជាផ្លូវការ ក្នុងគោលបំណងបូកសរុបលទ្ធផលការងារមនុស្សធម៌នាពេលកន្លងមក និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការបម្រើសង្គមជាតិបន្ថែមទៀត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃរដ្ឋបាលខេត្ត និងសមាគមក្នុងតំបន់ រួមមាន៖
ឯកឧត្តម ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ (អាណត្តិទី៥)
ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ (អាណត្តិទី៥)

លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ
លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
អង្គសន្និបាតនេះគឺជាវេទិការាយការណ៍ និងវាយតម្លៃលើសមិទ្ធផលមនុស្សធម៌ ព្រមទាំងពិភាក្សាលើផែនការសកម្មភាពថ្មីៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយ និងការងារសង្គមកិច្ចនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕ ដោយ សួន ពិសិត









































