សហព័ន្ធបាល់ទាត់អៀរឡង់ខាងជើង ប្រកាសដកសេចក្តីទុកចិត្តពីប្រធាន FIFA លោក Infantino

(បរទេស)៖ សហព័ន្ធបាល់ទាត់អៀរឡង់ IFA បានគូសបញ្ជាក់ថា «វាដល់ពេលត្រូវផ្លាស់ប្តូរហើយ» សម្រាប់ប្រមុខ FIFA ហើយថា ពួកគេនឹងមិនបោះឆ្នោតគាំទ្រលោក Gianni Infantino ទៀតទេ ក្នុងការបោះឆ្នោតនាឆ្នាំក្រោយនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិស្វីស វ័យ ៥៦ឆ្នាំ Infantino បានកំពុងរងសម្ពាធកាន់តែខ្លាំងឡើង បើទោះបីជាលុបចោលគម្រោងលក់ភាគហ៊ុន World Cup ប្រមាណ ២១% ទៅឱ្យវិនិយោគិនបរទេសវិញហើយក៏ដោយ។

ទោះជាយ៉ាងណា IFA ក៏បានចូលរួមជាមួយសហព័ន្ធអឺរ៉ុប UEFA និងប្រទេសដទៃទៀត ចំពោះការដកសេចក្តីទុកចិត្តពីលោក Infantino ក្នុងការបោះឆ្នោតនៃអាណត្តិទី៤ របស់លោកនាខែមីនា ឆ្នាំ២០២៧។

សមាគមបាល់ទាត់អង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់ សុទ្ធតែធ្លាប់ប្រកាសពីការមិនគាំទ្រលោក Infantino ទៀតទេ ដែលឡើងកាន់តំណែងប្រមុខ FIFA តាំងពីឆ្នាំ២០១៦ តពីលោក Sepp Blatter ដែលរកឃើញមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

តើលោក Gianni Infantino នៅតែបន្តជាប់ឆ្នោតក្នុងអាណត្តិទី៤ របស់លោកដល់ឆ្នាំ២០៣១ ទៀតឬក៏យ៉ាងណាក្នុងរយៈពេល ១៥ឆ្នាំ ដ្បិតបច្ចុប្បន្នបានកំពុងតែតានតឹងខ្លាំងនោះ?