លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាំយកថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជួយគ្រួសារសពនៅស្រុកសណ្តាន់

(ខេត្តកំពង់ធំ)÷ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចូលរួមរំលែកទុក្ខ និងនាំយកថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រគល់ជូនគ្រួសារសពលោកស្រី ហួត ឈឿន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សកម្មភាពនេះបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជួយគ្នាក្នុងគ្រាលំបាក ដើម្បីរំលែកទុក្ខគ្រួសារដែលកំពុងជួបប្រទះការបាត់បង់មនុស្សជាទីស្រឡាញ់ ពិសេសជួយសម្រាលបន្ទុកក្នុងការប្រារព្ធពិធីបុណ្យសពរបស់លោកស្រី ហួត ឈឿន គឺជាកូនស្រីរបស់វីរនារី សេក ស ដែលមានគុណបំណាច់ដ៏ធំធេងនាសម័យប៉ុល ពត។

មរណភាពរបស់លោកស្រី មានការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជននានា រួមមាន៖ ថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ចំនួន ២,០០០,០០០រៀល; ថវិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តចំនួន ១,០០០,០០០រៀល; រដ្ឋបាលស្រុកសណ្តាន់ចំនួន ៥០០,០០០រៀល; លោកជំទាវ ឃូន ឃុនឌី អនុប្រធានកិត្តិយស; លោកជំទាវ យស ថានារី អនុប្រធានកិត្តិយស ; លោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិ និងសហការីចំនួន ៦៧០,០០០រៀល ថវិកាទាំងអស់មានចំនួនសរុប ៤,១៧០,០០០រៀល ដែលត្រូវបានប្រគល់ជូនគ្រួសារសព ។ អត្ថបទលោក ធូ កែវមុន្នី