
បន្ទាយមានជ័យ៖នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូនាំមុខដោយលោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម និង ទីប្រឹក្សាជាន់ខ្ពស់សមាគម បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ រួមទាំងសម្ភារសិក្សាជាច្រើនមុខ ទៅប្រគល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ស្ថិតនៅក្នុងភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល។ អ្នកចូលរួមក្នុងសកម្មភាពនេះ មានឈ្មោះដូចតទៅ៖
១.លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ខេត្តបន្ទាយមានជ័យ
២.លោក ហោ តូ ទីប្រឹក្សាសមាគម
៣.លោក ប៉ូវ ជីណៃ ប្រធានផ្នែក
៤.លោក សុខ ថៃ ប្រធានគម្រោង
៥.លោក សុខ ផល អនុប្រធានគម្រោង
៦.លោក ជួង សុវណ្ណអាង ទីប្រឹក្សា និងផ្នែកព័ត៌មាន
៧. លោក លឹម ខេង អ្នកយកព័ត៌មាន
៨.លោក ឡុង ឃុត សមាជិក
៩.លោក វ៉ាយ ង៉ែត សមាជិក
១០.លោក លឹម ថៃ សមាជិក
១១.លោក លឹម វុទ្ធី សមាជិក
១២.លោក គង់ ហេង ប្រធានកម្មវិធី
១៣.លោក អុឺម សុវណ្ណថា អនុប្រធានកម្មវិធី
១៤. លោក អ៊ឹម វណ្ណា
១៥.លោក ហេង ឌឿន
១៦.លោក ហឿន ដារា
១៧.លោក តក់ ណារិទ្ធិ
១៨.អ្នកស្រី ជិន សុផល
១៩.អ្នកស្រី អៀង ស្រីនី
២០.អ្នកស្រី មុំ ណាត
២១.អ្នកស្រី សុខ សាន្ត
២២.អ្នកស្រី គឹម សុភ័ណ្ឌ
២៣.អ្នកស្រី ផា ឡែន
២៤.អ្នកស្រី អុឹម ស្រីមុិញ
២៥.អ្នកស្រី ឃុត សុភាព
២៦.អ្នកស្រី ស៊ឹម ពៅ
២៧.លោក វុឹត រិទ្ធិ
២៨.លោក ចំរើន ភារុណ
២៩.លោក ឈុន ពេជ្រ
៣០.លោក ឆេង សុភាព
៣១.លោក ចិន ហេង
៣២.លោក ហុឹម អែល
៣៣. លោក អៃ សៀង ហឿន
៣៤.អ្នកស្រី រដ្ឋា សុខលីតា
៣៥. លោក ហ៊ុន សុផាន
៣៦.ព្រះតេជគណ ឃន វិជ្ជា គង់នៅវត្តទួលពង្រ
៣៧.ព្រះតេជគណ ហង្ស ថៃយុទ្ធ គង់នៅវត្តទួលពង្រ
រួមទាំងសមាជិក សមាជិកា និង ក្រុមការងារនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ។

បាននាំយកអំណោយ មនុស្សធម៌ និងសម្ភារៈមួយចំនួនជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស បើមានទីតាំងស្ថិតនៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សម្ភារៈដែលយកមកចែកជូននៅពេលនេះមានដូចជា៖ -មី ឆា ២៣៥ ប្រអប់
-នំបុ័ង ១១០ ដើម
-ទឹកសុទ្ធចំនួន ២៣០ យួរ
-កាតាប ១៧៣
-ប៊ិច ៣៥០ ដើម
-ខ្មៅដៃ ៣៥០ ដើម
-សៀវភៅសរសេរ ៥២៥ក្បាល។

រួមទាំងជួយឧបត្ថម្ភថវិកាសរុបចំនួន ៥២០,០០០រៀល ក្នុងនោះបានជួយឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៤រូប (ម្នាក់ៗទទួលបាន ១០០,០០០ រៀល) និងនាយកសាលាចំនួន ១២០,០០០ រៀល។
សម្ភាររូបវន្តសហគមន៍៖ការបរិច្ចាគម៉ាស៊ីនបញ្ចាំងរូបភាព (Projector) ចំនួន ១គ្រឿង តម្លៃ ៣០០ ដុល្លារអាមេរិក សម្រាប់បម្រើដល់ការបង្រៀន និងរៀននៅក្នុងសាលា។
បន្ថែមពីនេះ លោក ឆុន សុភាព វីរៈសេនីយ៍ឯក និងជាស្នងការរងនគរបាលខេត្តបាត់ដំបង ក៏បានចូលរួមចំណែកឧបត្ថម្ភកាបូបសិស្សបន្ថែមចំនួន ១០០ កាបូប ផងដែរ។
សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកនូវសម្ភារ និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវស្នាមញញឹម ក្តីសង្ឃឹម និងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់កុមារា កុមារី នៅតំបន់ជនបទ ឱ្យខិតខំប្រឹងប្រែងក្រសោបយកចំណេះដឹង ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត៕ អត្ថបទ ឆុន វីរៈ






























