ស្ពានឈើទី១៥ប្រវែង៣៨ម៉ែត្រដែលរដ្ធបាលស្រុកអន្លង់វែងបានសាងសង់រួចរាល់ជាស្ថាពរហើយដែលបានចំណាយថវិការអស់ជាង២១លានរៀល

(ឧត្តរមានជ័យ)ស្ពានឈើទី១៥.មានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្រោយប្រវែង៣៨ម៉ែត្រដែលរដ្ធបាលស្រុកអន្លង់វែងសាងសង់រួចរាល់១០០ភាគរយហើយដែលបានចំណាយថវិការអស់សរុប(២១៨៦១០០០)ម្ភៃមួយលានប៉ែតសិបប្រាំមួយមុឺនមួយពាន់ ដើម្បីបង្កភាពងាយស្រួលឲ្យប្រជាកសិករបងប្អូនប្រជាពលរដ្ធទូទៅធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផល

ជាក់ស្តែងដោយការសំណូមពរនឹងទយក្ខលំបាកពីសំណាក់បងប្អូនប្រជាពលរដ្ធនិងមានការយកចិត្តទុកដាក់ខ្ពស់ពីលោកងួនទ្ធីរិទ្ធអភិបាលស្រុកអន្លង់វែងបានសាងសង់ស្ពានទី១៥
កសាងស្ពានឈើ១ខ្សែដែលមានទំហំទទឹង៤ម៉ែត្រគុណបណ្តោយប្រវែង៣៨ម៉ែត្រ តភ្ជាប់ភូមិយាងខាងត្បូង ឆ្ពោះទៅកាន់ភូមិឃាងខាងជើង ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ សម្រេចបាន១០០%នឹងចាប់ផ្រើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅហើយដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករដឹកជញ្ជូនកសិផលធ្វើការចរាចរណ៏ឆ្លងកាត់ពីតំបន់មួយទៅកាន់តំបន់មួយងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃ។

លោកងួនទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានលើកឡើងឲ្យដឹងនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២៦នេះថា ការសាងសង់ស្ពានឈើប្រវែង៣៨ម៉ែត្រស្ថិតនៅភូមិឃុំខាងលើនេះគឺរួចរាល់ជាស្ថាពរហើយដោយមានការសហការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំស្រុកប្រជាការពារដែលបានលះបង់កម្លាំងកាយ ពេលវេលា សម្ភារៈ ថវិកាចូលរួមជាមួយរដ្ឋបាលស្រុកអន្លង់វែង ដើម្បីស្ថាបនាស្ពានមួយខ្សែនេះឡើង តាមការសន្យារបស់ពុកម៉ែបងប្អូនក្នុងវេទិការសាធារណះនូវសំណើរ សំណូមពរ ក្នុងនោះរដ្ធបាលស្រុកអន្លង់វែងបានដោះស្រាយស្ទើរទាំងស្រុង ចំពោះបញ្ហាផ្សេងដែលនៅសេសសល់មួយចំនួន មិនអោយបងប្អូនប្រជាពលរដ្ឋខកបំណងនូវប្រការណាមួយឡើយ។

គួររំលឹកថាក្នុងនាមរូបខ្ញុំផ្ទាល់ក៏ដូចជារដ្ធបាលស្រុកអន្លង់វែងសង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងទាំងអស់គ្នាខណ:ពេលដែលបានសម្មិតផលស្ពានថ្មីបន្ថែមមួយខ្សែនេះអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូនហើយនឹងចូលរួមសហការចេះថែរក្សាដើម្បីប្រើប្រាស់បានយូអង្វែងទៅថ្ងៃមុខ។

សូមជម្រាបថា ចាប់តាំងពីលោក ងួនទ្ធីរិទ្ធមកកាន់មុខតំណែងជាអភិបាលស្រុកអន្លង់វែងរួចមកគឺបងប្អូនប្រជាពលរដ្ធមានការសាទរសប្បាយរីករាយពីព្រោះថាជានិច្ចជាកាលលោកអភិបាលស្រុកតែងតែប្រជុំផ្សព្វផ្សាយដាក់ផែនការណ៏រឹតបន្តឹងដល់កងកម្លាំងដើម្បីពង្រឹងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមមូលដ្ធានសហគមន៏ដើម្បីជួយដោះស្រាយរាល់បញ្ហាផ្សេងៗ នឹងជួយអន្តរាគមន៏សង្គ្រោះនូវបញ្ហាគ្រោះទឹកជំនន់.អគ្គីភ័យកើតឡើង.ជាយក្សថាហេតុផ្សេងៗផងដែរ។