ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមការអញ្ជើញរបស់រដ្ឋភាគីកម្ពុជា និងក្រោមការចូលរួមសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា របាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

សាធារណជន អាចទទួលបាន «របាយការណ៍បេសកកម្មប្រឹក្សាយោបល់ WHC-ICOMOS នៅប្រាសាទព្រះវិហារ» «JOINT WHC-ICOMOS ADVISORY MISSION TO THE TEMPLE OF PREAH VIHEAR (CAMBODIA)» នៅលើគេហទំព័រ WHC តាមតំណរភ្ជាប់ខាងក្រោម៖