
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញបំភ្លឺជុំវិញព័ត៌មានគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងស្ទឹងវាលថ្មកំបុត នៅខេត្តកោះកុង ដែលអង្គការមួយឈ្មោះ Mongabay នៅក្រៅប្រទេសបានលើកឡើងថា មានការឈូសឆាយដីព្រៃ និងកាប់ឈើហួសពីបរិវេណអាងស្ដុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា នេះគឺជារបាយការណ៍មិនត្រឹមត្រូវ ពោលគឺពុំមានការឈូសឆាយព្រៃលើស ពីអ្វីរាជរដ្ឋាភិបាលអនុញ្ញាតនោះទេ។ ការឈូសឆាយព្រៃ គឺជាការឈូសផ្លូវចូល រៀបចំទីតាំងស្តុកឈើ ទីតាំងយកថ្ម និងដីគ្រួសក្រហម នៅក្នុងបរិវេណគម្រោង គឺសម្រាប់តែការប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើពីអាងស្តុកទឹកមុនទឹកលិច ជាចំណូលរបស់រដ្ឋ ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសម្រាប់បម្រើដល់ការងារសាងសង់គម្រោងទាំងពីរតែប៉ុណ្ណោះ៕






























