
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក លោកស្រី ជាគណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសមាជិកគណៈកម្មាធិការគណបក្សឃុំ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំយកថវិកា និងសម្ភារៈរបស់លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង ទៅចូលបុណ្យសពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ឈ្មោះ តុង តែម ភេទប្រុស ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦០ ឆ្នាំ ស្ថិតនៅភូមិទឹកថ្លា។
ក្នុងឱកាសនេះ ថវិកា និងសម្ភារៈដែលបាននាំយកទៅចូលបុណ្យសព រួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី ចំនួន ១០០,០០០ រៀល
លោក នាង សាយ អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចុះជួយភូមិទឹកថ្លា ចំនួន ១០០,០០០ រៀល
មូលនិធិគណបក្សឃុំ ចំនួន ១០០,០០០ រៀល
លោកស្រី ម៉ែន សយ ក្រុមការងារស្រុកចុះជួយឃុំ ចំនួន ៣០,០០០ រៀល
លោក មែ ឈឿន ចំនួន ២០,០០០ រៀល
លោក សាន់ ទូច ចំនួន ៣០,០០០ រៀល
លោកស្រី ប៉េង សារឿន ចំនួន ១០,០០០ រៀល
លោក ហ៊ឹម សំអុល ចំនួន ១០,០០០ រៀល
លោកស្រី ប៊ូ សំអឿន ចំនួន ១០,០០០ រៀល
លោក ភី ប៊ុនសៀន ចំនួន ៣០,០០០ រៀល
លោក សេន សុភាព ចំនួន ២០,០០០ រៀល
លោក រស់ ធី ចំនួន ២០,០០០ រៀល
លោក រស់ សារឿន ចំនួន ១០,០០០ រៀល
សរុបថវិកាចំនួន ៤៨០,០០០ រៀល និងអង្ករចំនួន ៥០ គីឡូក្រាម។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ រស់ សុភារ៉ាវី និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខ ព្រមទាំងបាននាំយកថវិកា និងសម្ភារៈមកជួយសម្រាលការលំបាករបស់ក្រុមគ្រួសារ។ ក្រុមគ្រួសារសពក៏បានជូនពរដល់លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ អាយុយឺនយូរ និងប្រកបកិច្ចការងារគ្រប់ភារកិច្ចទទួលបានជោគជ័យជានិច្ច។
































