
កំពត]លំនៅឋានពលតដ្ឋចំនួន3ខ្នងដែលមានជញ្ជាំងផ្ទះជាប់គ្នានៅភូមិត្រពាំងធំឃុំត្រពាំងធំស្រុកទឹកឈូខេត្តកំពតត្រូវបានព្រះអគ្គិភ័យលេបត្របាកឆេះម៉ដ្ឋកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី12ដែលជាថ្ងៃបញ្ជាប់បុណ្យភ្ជុំបិណ្ឌខែតុលាឆ្នាំ2026។ក្នុងការឆាប់ឆេះផ្ទះពលរដ្ឋទាំងខ្នងស្មើនិង3គ្រួសារនៅភូមិត្រពាំងធំឃុំត្រពាំងធំស្រុកទឹកឈូនោះគេបានឃើញរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តរួមទាំងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពតចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់គ្រោះអគ្គិភ័យនោះដែរ-ប៉ុន្តែអ្វីដែលគេមើលឃើញនោះអំណាចនៃការឆេះវាហួសពេលទៅហើយដោយសាស្ថានភាពផ្លូវចង្អៀតហើយថ្ងៃក៍កំពង់តែក្ដៅខ្លាំងធ្វើអោយសម្ភារះមានលក់គ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់និងផ្ទះមួយទៀតមានលក់ចាប់ហួយផងងាយក្លាយជាចំណីព្រះអគ្គិភ័យទាំងអស់។ម្ចាស់ផ្ទះទី1ឈ្មោះភៅស៊ុយភេទប្រុសអាយុ42ឆ្នាំផ្ទះដែលឆេះ6ម×14មលក់គ្រឿងសំណង់ទឹកប្រាក់ប្រហែលជា9ពាន់ដុល្លារ-គ្រួសារទី2ឈ្មោះទេពសុខា(ស្រី)អាយុ64ឆ្នាំលក់ចាប់ហួយទំនិញដែលបានេឆះខូចខាត1មឺនដុល្លារ-និងគ្រួសារទី3ខៅអ៊ាតភេទប្រុសអាយុ45ឆ្នាំលក់គ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់ទំហំការខូចខាតអស់1មឺនដុល្លារ។។បើតាមការអោយដឹងពីមន្ត្រីនគរបាលការិយាល័យពន្លត់អគ្គិភ័យនៃស្នងការខេត្តបាននិយាយមូលហែតុនៃការឆេះគឺមិនទាន់ដឹងជាផ្លូវការនៅឡើយទេព្រោះប្រភពព័ត៌មាននិយាយផ្សេងៗគ្នាខ្លះមកអុចធូបខ្លះថាផ្ទុះសេខ្សែភ្លើងយកជាផ្លូវការមិនទាន់បានឡើយកាលពីម្សិល។































