
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការណែនាំពីសំណាក់លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង លោក លោកស្រី ជាគណៈអចិន្ត្រៃយ៍គណបក្សឃុំ និងគណៈកម្មាធិការគណបក្សឃុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិរំដួល ដើម្បីស្វែងយល់អំពីស្ថានភាពការងារ បញ្ហាប្រឈម និងសំណូមពរផ្សេងៗដែលកើតមាននៅតាមក្រុមបក្សនីមួយៗ ព្រមទាំងពិភាក្សារកដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារគណបក្សនៅមូលដ្ឋាន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយភូមិរំដួល សាខាបក្សភូមិរំដួល យុវជនគណបក្សភូមិរំដួល និងប្រធានក្រុមបក្សភូមិរំដួល។ ក្នុងចំណោមប្រធានក្រុមបក្សចំនួន ៤៨ នាក់ មានវត្តមានចូលរួមចំនួន ៣៩ នាក់ និងអវត្តមានចំនួន ៩ នាក់។
ក្នុងឱកាសនោះ លោកជំទាវ រស់ សុភារ៉ាវី បានផ្ញើថវិកាជូនប្រធានក្រុមបក្សដែលមានវត្តមានចូលរួម ចំនួន ៣៩ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០ រៀល សរុបថវិកាចំនួន ៣៩០.០០០ រៀល (សាមសិបប្រាំបួនម៉ឺនរៀលគត់) ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសមាជិកក្រុមបក្សនៅមូលដ្ឋាន។



































