លោក Flavio ​Bolsonaro ឡាំប៉ាបដិសេធបរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល

(ប្រាស៊ីលីយ៉ា)៖ សមាជិកព្រឹទ្ធសភា លោក Flavio ​Bolsonaro នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងមិនទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រេស៊ីលនោះទេ ហើយថានឹងតវ៉ាដើម្បីលុបចោលលទ្ធផលបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

ការប្រកាសមិនទទួលស្គាល់របស់លោក Flavio ​Bolsonaro ធ្វើឡើងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតប្រេស៊ីលបានប្រកាសថាប្រធានាធិបតីបច្ចុប្បន្ន លោក Luiz ⁠Inacio Lula ​da Silva ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃអាទិត្យ។ តាមលទ្ធផលបោះឆ្នោតដែលស្ទើរជិតរាប់អស់ លោក Lula ទទួលបានការគាំទ្រ ៥១,៨ភាគរយនៃសន្លឹកឆ្នោតបានការទាំងអស់​ ខណៈលោក Flávio Bolsonaro ទទួលបានការគាំទ្រ ៤៨,២ភាគរយ។

តាមរយៈជ័យជម្នះនេះដែរ លោក Lula នឹងបន្តកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលមួយអាណត្តិទៀតដែលជាអាណត្តិទី៤របស់លោក។ នេះក៏ជាលើកដំបូងផងដែរចាប់តាំងពី ឆ្នាំ១៩៨៩មក ដែលបេក្ខជនម្នាក់បានបរាជ័យក្នុងការបោះឆ្នោតជុំទី១ តែបែរជាអាចឈ្នះនៅក្នុងការបោះឆ្នោតជុំទី២ ដោយផ្ដួលលោក Flávio Bolsonaro ជាសម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក Lula ត្រូវបានរំពឹងថានឹងបន្តដឹកនាំប្រេស៊ីលចាប់តាំងពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០។

បើតាមលោក Flávio Bolsonaro ការសម្រេចចិត្តរបស់ចៅក្រមតុលាការកំពូល លោក Cristiano Zanin ក្នុងការពន្យារពេលបិទការិយាល័យបោះឆ្នោត ២ម៉ោង គឺជាទង្វើមិនអាចទទួលយកបានឡើយ៕