ថ្ងៃទី២២ ខែកញ្ញា នេះ មានយានយន្តចំនួន ១៥.១៧៣​គ្រឿង​ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ បានរកឃើញមធ្យោបាយល្មើសសរុបចំនួន ១.០៤៣​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៧២០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍។

ដោយឡែក​ក្នុង​រយៈពេល​២២​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃទី២២ ខែកញ្ញា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១៥,១៧៣​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១០,៦៨៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។​

​របាយការណ៍​ដដែល​ បានវាយតម្លៃរយៈពេល ២១ថ្ងៃ នៃ​ខែកញ្ញា​ នេះ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕