ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ

(បាងកក)៖ កំពូលចេតិយមួយនៅឯវត្ត Wat Mai Nong Hoi ស្ថិតក្នុងស្រុក Doi Lo ខេត្ត Chiang Mai ប្រទេសថៃ បានបាក់រលំភ្លាមៗកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដោយបង្កឱ្យមានការភ្ញាក់ផ្អើល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។

តាមអាជ្ញាធរថៃ មិនមានរបាយការណ៍ពីអ្នករងរបួសនោះទេ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានបិទហ៊ុមព័ទ្ធតំបន់ជុំវិញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ពីការបាក់រលំជាបន្តបន្ទាប់ ដែលអាចកើតមាន។

អាជ្ញាធរថៃបានចេញសេចក្តីប្រកាសបន្ទាន់មួយទាក់ទងនឹងការបាក់រលំនេះកំពូលចេតិយខាងលើនៅម៉ោង ៩:៣០ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ ក្រុមវិស្វករ និងអ្នកជំនាញ ថៃកំពុងត្រួតពិនិត្យគ្រឹះដែលនៅសេសសល់ ដើម្បីវាយតម្លៃការខូចខាត និងកំណត់មូលហេតុនៃការបាក់រលំភ្លាមៗនេះ៕