ទស្សនិកជនអាចចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ សម្តេចតេជោ ហ៊ុន សែន និងពាន់រង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុញ្ញាតឲ្យទស្សនិកជន ចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពាន់រង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០។

យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើលិខិតលេខ២០២ សលខ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពាន់រង្វាន់ មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យមានអ្នកចូលទស្សនាចំនួន ១០%នៃចំនួនកៅអីសរុបក្នុងពហុកីឡដ្ឋាននីមួយៗ។

ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖