សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ បានអនុញ្ញាតឱ្យ អគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីសន្យា នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមានស្រាប់ និងបង្កើតថ្មីក្នុងអាណតកតិការទូតរបស់ខ្លួន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖ លោក អាណាតូលី បូរ៉ូវីក លោក បូរ៉ូវីក បានលើកឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សី ដែលជាទំនាក់ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូជាយូរ អង្វែងមកហើយ។ លោកបន្តថា ទំនាក់ទំនងរវាងប្រទេ សទាំងពីរមានរយៈពេល៦៤ ឆ្នាំមកហើយ ហើយឆ្នាំ ក្រោយគឺជាខួបលើកទី ៦៥ នៃប្រទេសទាំងពីរ លោកនឹងប្រឹងប្រែង ធ្វើសកម្មភាពអោយបានច្រើនដើម្បីចូល រួមអបអរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជានិងរស្សី។ ឯកឧត្តម បាននឹងប្រឹងប្រែងអស់ពីលទ្ធ ភាពក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងកិច្ចដែលមាន ស្រាប់នេះ ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិ សេសលើវិស័យការអភិវឌ្ឍន៍ធនធានមនុស្ស វិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។ ឯកឧត្ដម បានមកកាន់កម្ពុជាតាំងពីឆ្នាំ ១៩៨៤ បម្រើការងារជាអនុព័ន្ធយោធារបស់ស្ថាន ទូតរុស្ស៊ីប្រចាំនៅកម្ពុជា ហើយនៅពេលនោះឯកឧត្តមបានចំណាយពេល៨ឆ្នាំនៅកម្ពុជា ដើម្បីបម្រើការងារការទូត។ ឯកឧត្តមថា ឯកឧត្តមជាសាក្សីនៃដំណើរវិវត្តន៍របស់កម្ពុជានិងទំនាក់ទំនងរបស់កម្ពុជានិងរុស្ស៊ី។
សម្ដេចតេជោ បានយល់ស្រប.ជាមួយនឹងអ្វីដែលឯ.ឧ បូរ៉ូវិក បានលើកឡើងស្ដីអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី។ សម្ដេចបានបញ្ជាក់ថា រុស្ស៊ីនេះហើយដែលបានជួយកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ គឺក្នុងពេលកម្ពុជា កំពុងជួបនូវការពិបាកយ៉ាងច្រើនបន្ទាប់ ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្ដេចក៏បានមានប្រសាសន៍បន្តដែរថា ជំនួយរបស់រុស្ស៊ីពេលនោះ ជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិ ភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្ដល់ជំនួយលើវិស័យអប់រំដែលវិស័យនោះ បាននាំមកនូវធនធានមនុស្សដ៏ល្អសម្រាប់បម្រើ ការងារនៅកម្ពុជា សម្រាប់ជួយជំរុញកម្ពុជា រហូតមក ដល់ថ្ងៃនេះ។
សម្ដេចតេជោ បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។ ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ នឹងអាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោកក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវ៕

































