ព្រះមហាក្សត្រយាងប្រទានសញ្ញាប័ត្រជាន់ខ្ពស់ដល់សមណសិស្ស៨១៥អង្គ/នាក់

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីប្រោសព្រះរាជទាន​ប្រគេន-ជូន​ សញ្ញាបត្រ​ ថ្នាក់បរិញ្ញាបត្រ​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដល់សមណនិស្សិត-និស្សិត​ ចំនួន៨១៥ អង្គ/រូប​ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU)​ នៅសាលមហោស្រពកោះពេជ្រ នាវេលាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០៕