(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថារូបលោកមិនមានពេលវេលាគ្រប់គ្រាន់នោះទេដើម្បីជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ហើយថាជំនួបអាចនឹងធ្វើឡើងនៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន NBC News លោក Gabe Gutierrez ដែលបានអះអាងថារូបលោកបានជជែកជាមួយលោក ត្រាំ អំឡុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «យើងមានទំនាក់ទំនង តែយើងមិនបានជួបគ្នានោះទេ។ តែមានកិច្ចប្រជុំច្រើនពេក ទើបមិនអាចរៀបចំកិច្ចប្រជុំបាន»។ លោកបន្ថែមថាកិច្ចប្រជុំជាមួយលោក គីម អាចនឹងធ្វើឡើងនៅពេលណាមួយក្នុងពេលអនាគត។
គួរបញ្ជាក់ថា មុនធ្វើដំណើរមកកាន់អាស៊ី លោក ត្រាំបានលើកឡើងពីលទ្ធភាពនៃការរៀបចំជំនួបទ្វេភាគីផ្សេងទៀតជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោក ត្រាំ និងលោក គីម បានជួបគ្នាចំនួន៣លើករួចហើយ កាលពីអាណត្តិទី១របស់លោក ត្រាំ៕
































