(video)ផ្ទុះអាវុធកក្រើករាត្រីនៅក្រុងព្រះសីហនុ ស្លាប់អ្នករត់ម៉ូតូកង់បីម្នាក់ រីឯខ្មាន់កាំភ្លើងគេចបាត់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ នៅម៉ោង ១២ និង៣០នាទី យប់ថ្ងៃទី២៦ ឈានចូលដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២០។

ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យបុរសអ្នករត់ម៉ូតូកង់បីជនជាតិខ្មែរម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ច នៃស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា ករណីផ្ទុះអាវុធ នៅក្នុងក្រុងព្រះសីហនុ យប់មិញនេះ ពិតជាបានបណ្តាលឲ្យមានបុរសម្នាក់ស្លាប់ ហើយករណីនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ទាន់ ដើម្បីឈានទៅកំណត់មុខសញ្ញា ចាប់ខ្លួនខ្មាន់កាំភ្លើង ដែលផ្ទុះអាវុធខាងលើ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕ដោយ មនោរាហ៍